កក្រើក​ទៀតហើយ​! ឧ​ញ៉ា លឹម ប៊ុណ្ណា បង្ហាញ​ភូមិ​គ្រិះ​ធ្វើ​ពី​ឈើ​ប្រណីត ផ្អើល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក

1857
ចែករម្លែក
  • 32
    Shares

(​ភ្នំពេញ​) ៖ ឧ​ញ៉ា លឹម ប៊ុណ្ណា ដ៍​ល្បីឈ្មោះ កាលពី​ថ្ងៃទី​៣ ខែកក្កដា បានធ្វើ​ឲ្យ​ក្រុមអ្នកលេង​បណ្ដាញ​សង្គម​Facebook​មានការ​ភ្ញាក់​​ផ្អើល​ជាថ្មី ខណៈដែល​ភូមិ​គ្រិះ​ដ៍​មហាសាល ធ្វើ​ពី​ឈើ​ប្រណីត​របស់លោក ដែលមាន​ទីតាំងនៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ត្រូវបាន​គេ​​ទម្លាយ​។

​គ្រាន់តែ​បានឃើញ​មានការ​បង្ហោះ​រូបភាព​ភូមិគ្រឹះ​ដ៏​មហិមា​នោះ​ភ្លាម ក្រុមអ្នកលេង​បណ្ដាញ​សង្គម​បាន​លើកឡើងថា នេះ​ជា​វិមាន​ឈើ ដែល​សាងសង់​ពី​ឈើប្រណិត​ដ៍​មានតម្លៃ​គ្មាន​ពីរ​។ ចំណែក​អ្នក​ខ្លះទៀត​ក៏បាន​លើកឡើង​ផងដែរ​ថា នេះ​ជា​ភស្តុតាង សោកនាដកម្ម​មួយ នៃ​ព្រៃឈើ​ខ្មែរ ដែល​ប្រមូលផ្ដុំ​ក្លាយជា​ធនធាន​សម្រាប់​ម​នុស្ស​តែ​ម្នាក់ ឬ​មនុស្ស​មួយចំនួន​តូច​។​
​ ​
​លោក ឧ​ញ៉ា លឹម ប៊ុណ្ណ ហៅ​ខ្នា និង​ឧ​ញ៉ា​ម្នាក់ទៀត​ឈ្មោះ សឹង្ហ សំអុល កាលពី​ឆ្នាំទៅ ធ្លាប់​ត្រូវបាន​លើកឡើង​ចំៗ​ដោយ​សម្ដេច​តេ​ជោ​​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការជាប់​ពាក់ព័ន្ធ នឹង​បទឧក្រិដ្ឋ​ព្រៃឈើ​។ ប៉ុន្តែ​បើទោះជា​ដូច្នេះ​ក្ដី​រហូតមក​ដល់ពេលនេះ​ឧ​ញ៉ា​ទាំង​​ពីរ​នៅតែ​រស់នៅ​ប្រកបដោយ​សេរីភាព​នៅឡើយ​។​
​ ​
​ទាក់ទង​ករណីនេះ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​​មួយ​កាលពី​ថ្ងៃទី​៤ កក្កដា ថា ក្រុមការងារ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ករណី​បំផ្លាញ​ធនធានធម្មជាតិ បាន​បញ្ជូន​ឈ្មោះ​ពួកគេ និង​ជន​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត ទៅកាន់​ការិយាល័យ​អយ្យការ​អស់ហើយ គឺ​រង់ចាំតែ​ចំណាត់ការ​ផ្លូវច្បាប់​តែប៉ុណ្ណោះ​៕

ភូមិ​គ្រិះ​ធ្វើ​ពី​ឈើ​ប្រណីតដែលគេអះអាងថាជារបស់ឧ​ញ៉ា លឹម ប៊ុណ្ណា