កក្រើក​ទៀតហើយ ! សង្វៀន​ជល់​មាន់​របស់លោក សូ ឆ​ង មន្ត្រី​យោធា​ល្បីឈ្មោះ​ម្នាក់​កំពុងដំណើរការ​ឡើងវិញ​ហើយ គ្មាន​អ្នក​ហ៊ាន​បង្ក្រាប​

187
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/កំពង់ឆ្នាំង​ ៖ ល្បែង​ប្រជលមាន់​ដែល​គេ​លេង​ស៊ីសង​ភ្នាល់​លុយ​ធំៗ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក​ធ្លាប់​បញ្ជារ​អោយ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវតែ​ធ្វើការ​បង្ក្រាប​អោយអស់ បើទោះបី​ម្ចាស់​សង្វៀន​ប្រជល់មាន់​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា​ក៏ដោយ​ត្រូវតែ​បង្ក្រាប​អោយ​ខាន​តែ​បាន ។​

ជាក់ស្តែង​សង្វៀន​ប្រជលមាន់​មួយកន្លែង​កំពុងតែ​ដំណើរការ​យ៉ាង​រលូន​ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​សូម្បីតែ​បន្តិច​នោះឡើយ​វា​ហាក់ដូចជា​ផ្គើន​និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ខ្លាំងណាស់ ទើប​គេ​ហ៊ាន​បើក​ល្បែង​ជល់​មាន់​ដូចនេះ​។

ទីតាំង​សង្វៀន​បញ្ជល់មាន់​ខាងលើ​នេះ​ស្ថិតនៅក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ​យ័ ខេត្តកំពង់ឆ្នាំង ជាប់​និង​ព្រំប្រទល់​ស្រុក​ឧុ​ត្ត​ដុង​ខេត្តកំពង់ស្ពឺ ដែល​គេ​ស្គាល់​ថា​ជា​របស់លោក សូ ឆ​ង ជា​មន្ត្រី​យោធា​ថ្នាក់​ធំ​នៅ​ខាង​គីមី​សាស្ត្រ និង​មាន​ភាគហ៊ុន​ចូល​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ឧ​ត្តុ​ង្គ​និង​មាន​មនុស្ស​មួយក្រុម​ទៀត​ចូលរួម​ផងដែរ​។​

​បើសិន​បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ឬក៏​ផ្លូវជាតិ​លេខ​៥១ មកដល់​ផ្លូវជាតិ​លេខ​៤៤​បត់​ចូល​រហូតដល់​មុខ​សាលាឃុំ​ព្រះ​ស្រែ ជាប់​ជាមួយ​ប៉ុស្តិនគរបាល​ឃុំ​ព្រះ​ស្រែ​ស្រុក​ឧុ​ត្ត​ដុង​ខេត្ត​កំ​ព​ងើ​ស្ពឺ បត់​ចូល​តាម​ផ្លូវលំ​ចូលទៅ​ឆ្លងកាត់​រោង​ចិញ្ចឹម​មាន់ ចិញ្ចឹម​ជ្រូក​ខាង ជើង​ចម្ងាយ​ជាង​៣០០​ម៉ែត្រ​និង​ទៅដល់​ដីចំការ​មួយកន្លែង​ហើយ​គេ​ឆ្លងតាម​ស្ពាន​ឬ​ស្សី​ដាក់​តម្រៀប​គ្នា​ទើប​ទៅដល់ ទីតាំង​ប្រជល់មាន់​នោះ​មាន​ដែល​ប្រក់​តង់​ពណ៍​ខៀវ ក្រោម​ដើមឈើ​ទាល​នៅក្នុង​ដ ឮ​សម្លេង​ស្រែក​ហ៊ោ ក​ញ្ចៀ​វ រវៀង​អ្នក​ភ្នាល់​លុយរាប់​ម៉ឺន​សែន​ដុល្លា​អាមេរិក​ឯ​ណ្ណោះ​។​

​សេចក្តីរាយការណ៍​ប្រភពពី​អ្នកលេង​បានអោយដឹងថា​បានជា​គេ​ហ៊ាន​មកលេង​នៅលើ​ទីតាំង​ខាងលើនេះ​គឺ​ដោយសារតែ​ម្ចាស់​សង្វៀន​អះអាងថា​គេ​បាន​រត់ការ បង់លុយ​កាក់​ទៅអោយ​សមត្ថកិច្ច​អាជ្ញាធរ ទាំង​២​ខេត្ត​អស់​ទៅហើយ​។​

ខេត្តកំពង់ឆ្នាំង​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ចំណែក​ខេត្តកំពង់ស្ពឺ​វិញ​ជាប់​ព្រំប្រទល់​តិច​គឺ​អស់​ជិត​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ទេ​ទើប​គេ​ហ៊ាន​បើក​លេង​បែបនេះ​ដោយ​មិន​ខ្វល់​។​

​ហើយ​ការលេង​ភ្នាល់​លុយ​ក្នុង​មួយគូរៗ​ចាប់ពី​២​ម៉ឺន​ដុល្លារ​អាមេរិក​ឡើងទៅ​រហូត​ដល់​៥​ម៉ឺន​ក៏មានដែរ ហើយ​ក្រុម​អ្នក​មកលេង​ភាគច្រើន​មកពី​បណ្តាល​ខេត្ត​ផ្សេងៗ និង​ក្នុង​រាជធានី​ភ្នំពេញ អរិយ​ក្សត្រ ជាដើម ហើយ​កន​រុម​អ្នកញៀន​ល្បែង​ប្រជល់មាន់​ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើបៗ និង​មិនអាច​ជិះ​ទៅដល់​កន្លែង​ជល់​បានទេ​គឺ​គេ​យក​ដាក់​ផ្ញើ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ដាក់​ស្បៃ​ពណ៌​ខៀវៗ​ដើម្បី​បិតបាំង​បន្លំ​ភ្នែក​សមត្ថកិច្ច​ទៀតផង មិនតែប៉ុណ្ណោះ​តាម​ច្រក​ផ្លូវ​និ​មួយៗ​មាន​ដាក់​បណ្តាញ​របស់គេ​សម្រាប់​មើល​មនុស្ស​ដែល​ប្លែក​មុខ​និង​រាយការណ៍​ភ្លាមៗ​ទៅ​កន្លែង​ប្រជលមាន់ បើ​ស្គាល់គ្នា​គេ​វិញ​លើកដៃ​ជាស​ញ្ញា​ទើប​អោយ​ដើរចូល​យ៉ាង​ស្រួល​។​

ដោយ​ឃើញ​ទង្វើរ​ញៀន​ល្បែង​ខាងលើនេះ​ប្រជាពលរដ្ឋ​ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ សមត្ថកិច្ច លោក​អភិបាលស្រុក​សាមគ្គី​មាន​ជ​យ័ ពិសេស​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួ​ច​ន្ទ័​ឌឿ​ន ស្នងការ​នគ​បាល​ខេត្ត​កំពង់​ឆ្នាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ​លី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់​សា​រ៉ាង មេត្តា​ពិនិត្យ​និង​មាន​វិធានការ​ទប់ស្កាត់​ទីតាំង​ល្បែង​បញ្ជល់មាន់​មួយកន្លែង​នេះ​ផង​ដែលមាន​ខ្នងបង្អែក​គ្រាក់ៗ​នេះ​ផង​បើ​នៅតែ​បណ្តែតបណ្តោយ​ច្បាស់​ជា​កើតមាន​ករណី​ចោរលួច ចោ​ប្លន់​ជាក់​ជាមិនខាន​ឡើយ​ហើយ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច​នៅឯណា​បើ​ល្បែងស៊ីសង​នៅតែមាន​ដូច្នេះ​៕​B/