កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន​ចេញ​ញត្តិ​ប្រតិកម្ម​ជាថ្មី​ចំពោះ​សម្ដី ទណ្ឌិត សម រង្ស៊ី​

2909

(​ភ្នំពេញ​) ៖ បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី បាន​និយាយ​ទាំង​បំផ្លើសការពិត​ថា គណបក្ស​ប្រជាជន​កម្ពុជា នាពេល​បច្ចុប្បន្នកំពុង​ឈានទៅដល់​​ការបែកបាក់ ហើយក៏​បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ងើប​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នោះ​, កងកម្លាំង​គ្រប់​ស្ថាប័ន និង​អង្គភាព​ទាំងអស់​បានចេញ ញាតិ​ប្រតិកម្ម​យ៉ាង​និង​ប្រកាស​ដាច់អហង្ការ​ចំពោះ​ការ​ញុះញុង​​ដ៏​គឃ្លើន​ម្តង ហើយ​ម្តងទៀត របស់​ទណ្ឌិត​រូបនេះ​។​
​ ​
​យោងតាម​ញ​តិ្ដ​ដែល​បានចេញ​ជា​បន្តបន្ទាប់ នា​ថ្ងៃទី​៦​ធ្នូ​របស់​កងកម្លាំង​យោធា កងកម្លាំង​នគរបាល និង​កម្លាំង​កង​រាជ​អាវុធ​នេះ បាន​ប្រាប់​ដល់​ជន​ក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី ថា កងទ័ព​បង្កើតឡើង​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​គឺ​ប្ដូរផ្ដាច់​នៅ​​ជាមួយ​សម្តេច ជានិច្ច​មិន​ក្បត់​ទោះបី​ត្រូវ​ពលី​ជីវិត ឬ កាលៈទេសៈ​ណា ក៏ដោយ​នោះ​។​
​ ​
​ញ​តិ្ដ​របស់​កងកម្លាំងប្រដាប់អាវុធ​ទាំងនោះ​បានលើកឡើង​ក្នុងន័យ​តែមួយ​ថា “​យើងខ្ញុំ​ទាំងអស់គ្នា ជា​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន ទាំងអស់​នា​ថ្ងៃនេះ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា បំផុត​ចំពោះ​សម្ដី​ញុះញុង​ម្តងៗ ហើយ​ម្តងទៀត របស់​ទណ្ឌិត សម រង្ស៊ី ដែល​តែង​បំផុស​ឲ្យ​កងទ័ព​ក្រោក​តវ៉ា​ប្រឆាំង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​របស់​ស​ម្តេច​តេ ជោ ហ៊ុន សែន​”​។​
​ ​
​ជាមួយ នឹង​ការ​ប្រតិ​កម្មនេះ ញ​តិ្ដ​ដដែល​បាន​បន្តទៀតថា កម្លាំងយោធា​ទូទាំងប្រទេស​សូម​ផ្តាំ​ទៅ​ទណ្ឌិត សម រង្ស៊ី​ថា​កងទ័ព​ទាំងអស់​​របស់​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដូច្នេះ​កងទ័ព​ស្មោះស្ម័គ្រ​ជានិច្ច​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ទោះ​ពួកគេ​ត្រូវ​ពលី​ជីវិត​ក៏ដោយ​។​គួរ​បញ្ជាក់ថា លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា​មូលហេតុ​ចម្បង​ដែល​​សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារតែ​គាត់​ភ័យខ្លាច ពី​ការបែកបាក់​ផ្ទៃក្នុង ដោយ​ជៀស​មិន​ផុត ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ ​
​ជាមួយគ្នានេះ អតីត​មេគណបក្ស​ប្រឆាំង​រូបនេះ បាន​អំពាវនាវ​ម​កងកម្លាំងប្រដាប់អាវុធ ពលទាហាន និង​នគរបាល​កុំ​ធ្វើតាម​​បញ្ជា​ពី​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បើ​មាន​បញ្ជា​ឲ្យ​បាញ់ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​៕ ដោយ​៖​វិបុល​/sn