កងកម្លាំងអវកាសអាម៉េរិកចាប់ផ្តើមបេសកកម្មទីមួយក្នុងពេលកំពុងផ្ទុះកូវីដ១៩

131
ចែករម្លែក

កងកម្លាំងអវកាសអាម៉េរិកដែលទើបនឹងបង្កើតថ្មីបានបាញ់បង្ហោះផ្កាយរណបសន្តិសុខជាតិលើកដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនា ជាមួយបុគ្គលិកតែប៉ុន្មាននាក់ប៉ុណ្ណោះ ដោយសារជំងឺរាតត្បាតកូវីដ១៩កំពុងផ្ទុះឡើង។

បេសកកម្មផ្កាយរណប Space Wing ទី៤៥ បានបង្ហោះសារលើ Twitter ចេញពីស្ថានីយបាញ់បង្ហោះយាននៅខេបខាណាវើរ៉លថា “គ្មានអ្វីអាចបញ្ឈប់បេសកកម្មបាញ់បង្ហោះទៅទីអវកាសបានឡើយ!”។

ផ្កាយរណបតម្លៃប្រមាណជា ១ ពាន់លានដុល្លារនេះគឺជាផ្កាយរណបទី ៦ និងចុងក្រោយបង្អស់នៅក្នុងស៊េរីផ្កាយរណបប្រេកង់ខ្ពស់បំផុតរបស់យោធាអាម៉េរិក។ កែលម្អឱ្យប្រសើរឡើងពីផ្កាយរណបស៊េរីចាស់ Milstar ផ្កាយរណបនេះនឹងផ្តល់នូវការធានាដល់ប្រព័ន្ធទូរគមនាគមន៍ពីចម្ងាយ ៣៥.៤០០ គីឡូម៉ែត្រ បានជិតមួយទសវត្សរ៍។

រ៉ុក្កែតដ៏ខ្លាំងក្លា Atlas V បានបង្ហោះផ្កាយរណបទម្ងន់ ៦.១៦៨ គីឡូក្រាមនេះទៅទីអវកាស។

កងកម្លាំងអវកាសបានក្លាយជាមែកធាងថ្មីនៃយោធាអាម៉េរិកកាលពីខែធ្នូ។

ដោយតំបន់ទស្សនាត្រូវបានបិទដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដូច្នេះមានមនុស្សតិចជាងធម្មតាបានមកមើលការបាញ់បង្ហោះយានពីស្ថានីយទ័ពអាកាសខេបខាណាវើរ៉ល៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណបយោធាត្រូវបានបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍