កងកម្លាំង​ការពារ​ដែនអាកាស​ស៊ី​រី បាញ់​ទម្លាក់​កាំ​ជ្រួច​១៣​ដើម​

1257
ចែករម្លែក

កងកម្លាំងទ័ពអាកាសស៊ីរីបានបាញ់ទម្លាក់កាំជ្រួច១៣ដើមដែលត្រូវបានបាញ់ចូលមកនៅក្នុងការវាយប្រហារដែលដឹកនាំដោយអាមេរិកមកលើប្រទេសកាលពីថ្ងៃសៅរ៍,នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋស៊ីរី។

ក្នុងពេលជាមួយគ្នា អង្គការសិទ្ធិមនុស្សស៊ីរី បាននិយាយថា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តចំនួនបីបានរងការវាយប្រហារ ដោយពីរនៅក្រុងដាម៉ាសនិងមួយនៅតំបន់ហូមស៍ បន្ថែមលើមូលដ្ឋានយោធានៅក្រុងដាម៉ាស។

ទោះជាយ៉ាងណា អង្គការខាងលើបានអោយដឹងថា មូលដ្ឋាននិងទីតាំងដែលរងការវាយប្រហារនេះ ត្រូវបានរដ្ឋាភិបាលស៊ីរីជម្លៀសរួចជាមុនអស់ទៅហើយ៕

មូលដ្ឋានយោធាស៊ីរី នីក្រុងដាម៉ាសរងការវាយប្រហារ កាលពីដើមថ្ងៃសៅរ៍