កងកម្លាំង​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ទាំងមូល​គាំទ្រ​នូវ​ប្រសាសន៍​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន​

235

ដោយ​គូលែន​/​សៀមរាបៈ មេបញ្ជាការ មេ​បញ្ជ​ការរង ព្រមទាំង នាយទាហាន នាយទាហានរង ពលទាហាន និង​ក្រុមគ្រួសារ នៅ​ចំណុះ កងពលធំ​អន្តរាគមន៍​លេខ​៣ ទាំងមូល សូម​គាំទ្រ​ទាំងស្រុង នូវ​ប្រសាសន៍​ប្រកបដោយ​គតិបណ្ឌិត ពោ​ពេញ​ទៅដោយ​អត្ថន័យ​ដ៍​ជ្រាលជ្រៅ មិនអាច​កាត់ថ្លៃ​បាន ចំពោះ​ជាតិ​មាតុភូមិ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ទៅកាន់​សមាគមន៍​និស្សិត និង​កម្មសិក្សាការី នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨ កន្លងមកនេះ​។​

​មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​បញ្ជាក់ថា ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុនសែន បានបញ្ជាក់​ពី​ខ្លឹមសារ​សំខាន់ៗ រួមមាន​៖ ១. កុំ​យក​អធិបតេយ្យ​ជាតិ ទៅ​ដូរ​ជាមួយ​ជំនួយ ២. កុំ​យក​សន្តិភាព​របស់​ប្រទេស ទៅ​ដូរ​ជាមួយ​ជំនួយ ៣. កម្ពុជា​ត្រូវ​រឹងមាំ​ចំពោះ​គោលការណ៍ ការពារ​ឯករាជ្យ​ជាតិ អធិតេយ្យភាព​របស់ខ្លួន ៤. បើ​កម្ពុជា​អនុវត្តន៍​ច្បាប់​កម្ពុជា​មិនបាន​ផង ចាំបាច់​ធ្វើ​កម្ពុជា​ធ្វើ​អី ចាំបាច់​ធ្វើ​ប្រទេសមួយ​ធ្វើ​អី ៥. ត្រូវ​ចាំ​ថា​ឱន​ម្តង​ជំពាក់ ឱន​ពីរដង​ជំពាក់ ឱន​បី​ដង ឱន​មួយជីវិត ខ្មែរ​អត់​ឯករាជ្យ​បានទេ ៦. ងើបឈរ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ​អធិបតេយ្យ​របស់​ប្រទេស ដើម្បី​ការពារ​សន្តិភាព​របស់​ប្រទេស​។

​សម្តេច​តេ​ជោ បានបញ្ជាក់​ទៀតថា កម្ពុជា​ធ្លាប់បាន​ឆ្ក​ង​កាត់​នូវ​សង្គ្រាមរ៉ាំរ៉ៃ ការកាប់សំលាប់ ការវិនាស​ព្រាត់ប្រាស់ ការអត់ឃ្លាន​… អស់​ជាច្រើន​ទសវត្ស​មកហើយ តែ​ក្រោយមក​ទ​ក្ខ​ទោស​ទាំងនេះ ត្រូវបាន​រំដោះ​ចេញ ដោយសារ​មាន​ទេវតា មកជួយ​ស្រោចស្រង់ នោះ​គឺ​សម្តេច​តេ​ជោ​សែន ដែលជា​ទេវតា​មាន​រូប​ពិតប្រាកដ ដែល​ជន​រួម ជាតិ​គ្រប់រូប បាន​មើលឃើញ​ផ្ទាល់​នឹង​ភ្នែក និង​បានទទួល​នូវ​ផល​គ្រប់បែបយ៉ាង ពី​អង្គ​ទេវតា​រូបនេះ​។​

​សម្តេច​បានបញ្ជាក់​បន្ត​ថា កម្ពុជា​ឆ្អែត​ហើយ​សង្គ្រាម កម្ពុជា​ឆ្អែត​ហើយ​ការវិនាស​ព្រាត់ប្រាស់ ការអត់ឃ្លាន ការកាប់សំលាប់​គ្នា ដោយសារ​មនោគមន៍​វិទ្យា នៃ​ពួក​បរទេស​លូកដៃ​ចូល​ជ្រាតជ្រែក​។ ពេលនេះ កម្ពុជា​មិនត្រូវ​ការ​វា​ទៀត​ទេ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ កម្ពុ​ជាមាន​អ្វីៗ​គ្រប់យ៉ាង​ហើយ​… ប្រទេសជាតិ​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​គ្រប់រូប មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់លំដាប់​ថ្នាក់ កម្មករ កម្មការិនី គ្រប់រូប រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ពួកយើង​ទាំងអស់គ្នា​មិនត្រូវ​ការ​ទៀត​ទេ​សង្គ្រាម មិនត្រូវ​ការ​ទៀត​ទេ​នូវ​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក ពី​សំណាក់​ពួក​បរទេស កម្ពុ​ជាមាន​អធិបតេយ្យភាព បូរណភាព និង​ឯករាជ្យភាព​ទឹកដី​គ្រប់គ្រាន់​ហើយ​។

​ក្នុងនាម ជា​កងកំលាំងប្រដាប់អាវុធ ដែលជា​សសរទ្រូង ដ៏​រឹង​ម៉ាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា យើងខ្ញុំ​ទាំងអស់គ្នា សូម​ធ្វើការ​ប្រ​ជ្ញា​ចិត្ត​ចំពោះមុខ​ព្រះមហាវីរក្សត្រ វំ​ពោះ​មុខ​រាជរដ្ឋាភិបាល ចំពោះមុខ​សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​ក​ម្ជុ​ជា​ទាំងអស់​ថា យើងខ្ញុំ​ទាំងអស់គ្នា ស៊ូ​លះបង់​នូវ​អ្វីៗ​គ្រប់បែប​ប​យ៉ាង ទោះ​ស្ថិត​ក្នុងតម្លៃ​ណា​ក៍ដោយ ក៍​ត្រូវការពារ​អោយបាន​ដាច់ខាត​នូវ​សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព​ជាតិ របស់​កម្ពុជា ដែល​រកបាន​ដោយ​លំបាក​បំផុត ពី​សំណាក់​សម្តេច​តេ​ជោ នៃ​យើងទាំងអស់គ្នា មិនអោយ​បាត់បង់​ឡើយ (​ទំរាំ​មាន​ថ្ងៃនេះ​)៕ ល​