កងកម្លាំង​មួក​ខៀវ​បើក​កិច្ច​ប្រតិ​បត្តិ​ការរុករក​កម្លាំងប្រដាប់អាវុធ​អនាធិបតេយ្យ​នៅ​អា​ហ្វ្រី​ក​កណ្តាល​,កម្លាំងកម្ពុជាមានសុវត្ថិភាព

784
ចែករម្លែក
កម្លាំងអនាធិបតេយ្យដែលឃាត់ខ្លួនបាន

ដោយៈ​យោធិន​/ភ្នំពេញៈ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រមុខ​កងទ័ព​មួក​ខៀវ​កម្ពុជា​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃអាទិត្យ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ២​រសៀល (​ត្រូវ​នឹង​ម៉ោង ៨យប់ នៅ​ភ្នំពេញ​) រហូតដល់​ម៉ោង ៧យប់ ( ត្រូវ​នឹង​ម៉ោង ១ទាបភ្លឺ ចូល​ថ្ងៃទី​៩ ខែមេសាម៉ោង​នៅ​ភ្នំពេញ​) កងកម្លាំង MINUSCA បាន​បើក​កិច្ចប្រតិបត្តិការ​មួយ​ឈ្មោះថា SUKULA ទៅលើ​កម្លាំងប្រដាប់អាវុធ​អនាធិបតេយ្យ ក្នុង​សង្កាត់​លេខ​៣ PK5 ក្នុង​រដ្ឋធានី Bangui នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដែល​ក្រុម​ទាំងនោះ​ធ្វើការ​លាក់ខ្លួន ហើយ​តែងតែ​ធ្វើការ​វាយឆ្មក់​មកលើ​កម្លាំង​មួក​ខៀវ អ​.​ស​.​ប ជា​បន្តបន្ទាប់​។

​ប្រភព​បាន​បន្តថា​ក្នុង​កិច្ចប្រតិបត្តិការ​នេះ បណ្តាលឲ្យ​កង​រក្សា​សន្តិភាព​ចំនួន​១០​នាក់​រងរបួស (​ធ្ងន់​មួយ​នាក់​) រីឯ​ក្រុម​ប្រដាប់អាវុធ​ចំនួន​៤​នាក់​ត្រូវបាន​ឃាត់ខ្លួន​។ ក្រោយពី​ស្ថានភាព​មាន​ភាពស្ងប់ស្ងាត់​អស់​រយៈពេល មួយ​ម៉ោង ក្រុម​ប្រដាប់អាវុធ​ទាំងនោះ​បានធ្វើការ​វាយឆ្មក់​ម្តងទៀត មកលើ​បន្ទាយ​កងវរសេនាតូច​ប្រទេស​អេ​ហ្ស៉ី​ប ក្នុង​តំបន់​វីឡា​៣៦ វីឡា​២០០ និង​សណ្ឋាគារ Ledger​។ ចំពោះ​តុល្យ​ការខូចខាត​នូវ​មិនទាន់​ដឹង​នៅឡើយ​។​
ប្រភពដដែលបន្តថាចំណែក កម្ពុ​ជាមាន​នាយទាហាន​ចំនួន​៣​នាក់ ជា​នាយទាហាន​សេនាធិការ និង​សង្កេត​ការណ៍ នៅ​ទីបញ្ជាការ​ធំ របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប )​ប្រចាំ​រដ្ឋធានី Bangui មាន​សុវត្ថិភាព​ជាធម្មតា​៕មន

ផែនទីតំបន់