កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ម៉ាលី​

1607
ចែករម្លែក
  • 88
    Shares
មាតុភូមិនិវត្តន៍​រប​ស់​កង​យោធា​មួក​ខៀវ​ពី​សាធារណរដ្ឋ​ម៉ាលី ទទួលបាន​ការស្វាគមន៍​កក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ និង​ក្រុមគ្រួសារ​ញាតិមិត្ត នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​

ដោយៈ​យោធិន​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨ កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា កងឯក​ភាព​វិស្វកម្ម​លេខ​១៨៩ ចំនួន​៨០​នាក់ (​យុទ្ធ​នារី​ចំនួន​ប្រាំ​មួយរូប​) បាន​វិល​មកដល់​ក្រុងភ្នំពេញ​វិញ​ដោយ​សុវត្ថិ​ភាព បន្ទាប់ពី​កងកម្លាំង​នាំមុខ និង​ជា​កម្លាំង​ប្តូរ​វេន​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​៨០​រូប​ដូចគ្នានេះដែរ​បាន​ចេញ​ដំណើរ​ពី​ក្រុងភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ទៅដល់​តំបន់​បេសកកម្ម​មី​នូ​ស​ម៉ា​(MINUSMA)​នៅ​សាធារណរដ្ឋ​ម៉ាលី​សម្រាប់​បេសកកម្ម​បន្ត​រយៈពេល​មួយឆ្នាំ​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន​និង​កាកសំណល់​សង្គ្រាម រួម​និង​អស់លោក លោកស្រី ដែលជា​អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព និង​មន្ត្រី​យោធា ស៊ីវិល បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមគ្រួសារ សាច់ញាតិ​កង​យោធា​មួក​ខៀវ បានមក​ទទួល​ស្វាគមន៍​ដំណើរ​មាតុភូមិនិវត្តន៍​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​៕មន

មាតុភូមិនិវត្តន៍​រប​ស់​កង​យោធា​មួក​ខៀវ​ពី​សាធារណរដ្ឋ​ម៉ាលី ទទួលបាន​ការស្វាគមន៍​កក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ និង​ក្រុមគ្រួសារ​ញាតិមិត្ត នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​