ដោយៈអ៊ុងសារុំ/បាត់ដំបង៖លោកហេងរតនាប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC)បានមានប្រសាសន៍ថាកងកម្លាំងរបស់ស៊ីម៉ាក់ទាំងអស់នឹងទទួលបានក្របខ័ណ្ឌរដ្ឋនិងទទួលបានប្រាក់សោធនិវត្តន៍ពីជនដូចមន្ត្រីរាជការពីរាជរដ្ឋាភិបាលកម្ពុជា ។ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយច្បាប់ពីការបញ្ចូលក្របខណ្ឌរដ្ឋដល់មន្ត្រីកងកម្លាំងស៊ីម៉ាក់មានខ្លះចូលនិវត្តន៍និងអ្នកជិតគ្រប់អាយុចូលនិវត្តន៍កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៨ នៅទីបញ្ជាការរបស់ស៊ីម៉ាកនៅខេត្តបាត់ដំបង ។
លោកហេង រតនា បានមានប្រសាសន៍ថា មុននឹងផ្ដល់ក្របខណ្ឌដល់ពួកគាត់ ខាងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានផ្សព្វផ្សាយខ្លឹមសារច្បាប់ដូចជាការខ្វល់ខ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូពីកងកម្លាំងស៊ីម៉ាក់ ត្រូវទទួលអត្ថប្រយោជន៍អ្វីខ្លះ ពេលចូលនិវត្តន៍ជាការតបស្នងគុណ។
ពាក់ព័ន្ធការផ្សព្ធផ្សាយច្បាប់ចូលនិវត្តន៍ជននិងក្របខណ្ឌរដ្ឋនេះលោកសៅរដ្ឋាបានលើកឡើងថាក្រោយពីរូបគាត់បានចូលធ្វើការងារអ្នកជំនាញបច្ចេកទេសបោសសំអាតមីននេះគឺរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានឲ្យកែរតម្រូវសំបុត្រកំណើតនិងអត្តសញ្ញាប័ណ។ ប៉ុន្តែការកែរតម្រូវ សម្រាប់តែត្រូវចូលនិវត្តន៍ដដែល។
លោកទឹម រដ្ឋាបានលើកឡើងថាតើការចូលនិវត្តន៍ឬបន្តការងារនោះមានបាត់បង់ទួនាទីឬតំណែងដែរទេ។ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា សម្រាប់សមិទ្ធផលដែលកងកម្លាំងស៊ីម៉ាក់ បានរំដោះផ្ទៃដីពីតំបន់មានមីននៅកម្ពុជា បានជាង ១ពាន់គីឡូម៉ែត្រក្រឡា។
ចំពោះផ្ទៃដីនៅសល់ ជិត ១ពាន់គីឡូម៉ែត្រក្រឡា ហើយភាគច្រើនមីននៅមានច្រើន នៅតាមតំបន់ជាប់នឹងព្រំដែនប្រទេសថៃ ។ បច្ចុប្បន្នកម្លាំងស៊ីម៉ាក កំពុងប្រឈមការដោះមីនពិបាកជាងគេ ចាប់ពីតំបន់មុំ៣ ទៅខេត្តកោះកុង រហូតដល់ព្រំដែនថៃ ព្រោះមានព្រៃច្រើន និងភ្នំចុះឡើង៕S/