កងកម្លាំង​សន្តិសុខ​១០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​ដើម្បី​កាន់កាប់​ទីក្រុង​អា​ហ្វ​ហ្គា​នី​ស្ថាន​

2730
ចែករម្លែក

រដ្ឋមន្ត្រីម្នាក់នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយថាកាលពីថ្ងៃចន្ទទី១៣សីហាថា យ៉ាងហោចណាស់កងកម្លាំងសន្តិសុខចំនួន១០០នាក់ត្រូវបានសម្លាប់នៅក្នុងការតស៊ូប្រយុទ្ធវាយរុញច្រានក្រុមតាលីបង់ ចេញពីទីក្រុងGhazniក្រោយការវាយប្រយុទ្ធគ្នា អស់រយៈពេល៤ថ្ងៃមក។

លោក Tariq Shah Bahrami រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានបាននិយាយថា ការប្រកាសនេះ បានធ្វើឡើងនៅពេលដែល កងកម្លាំងសន្តិសុខជាច្រើនបន្ថែមទៀត ត្រូវបានបញ្ជូនទៅកាន់ទីក្រុងនេះហើយការវាយប្រហារតាមអាកាសបានតម្រង់គោលដៅវាយប្រហារទៅលើទីតាំងរបស់ក្រុមតាលីបង់។

លោកTariq Shah Bahrami បាននិយាយនៅឯសន្និសីទកាសែតមួយនៅទីក្រុងកាប៊ុលថា កងកម្លាំងសន្តិសុខជិត១០០នាក់ ត្រូវបានសម្លាប់ ហើយជនស៊ីវិល៣០នាក់ ត្រូវបានសម្លាប់។ពួកយុទ្ធជនសត្រូវ១៩៤នាក់ ដោយរួមទាំងមេបញ្ជាការ១២នាក់របស់ពួកគេត្រូវបានសម្លាប់ផងដែរ។

លោកTariq Shah Bahrami បាននិយាយថា ពួកតាលីបង់ចំនួន៩៥នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនេះ។

ការវាយប្រហារទៅលើទីក្រុង Ghazni គឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់ពួកតាលីបានដើម្បីវាយលុកកាន់កាប់ទីប្រជុំជនភាគកណ្តាលនៃទីក្រុងនេះ ហើយការវាយប្រហារនេះ កើតឡើងស្របពេលដែលការដាក់សម្ពាធកើនឡើងទៅលើក្រុមឧទ្ទាមតាលីបង់នេះដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព ជាមួយរដ្ឋាភិបាលដើម្បីបញ្ចប់សង្រ្គាមអស់រយៈពេលជិត១៧ ឆ្នាំនេះ​៕ដោយ៖សុខា/sn

បុរសម្នាក់ដែលរងរបួស ទទួលការព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុងGhazni កាលពីថ្ងៃទី១២ខែសីហា ឆ្នាំ២០១៨

#