កងកម្លាំង​អ៊ីស្រាអែល​បង្កើន​ការ​ប្រុងប្រៀប​ខ្លួន ខណៈ​អាម៉េរិក​និង​អ៊ីរ៉ង់​អាចឈាន​នៅ​រក​ការប៉ះទង្គិច​

541
ចែករម្លែក

​យោធា​អ៊ីស្រាអែល បាន​បង្កើន​ការប្រុងប្រៀប​ខ្លួន​ចំ​ពេល​មាន​ការកើនឡើង​ភាព​តានតឹង​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​។​

​សារព័ត៌មាន​The Times of Israel​បាន​និយាយ​កងកម្លាំង​យោធា​អ៊ីស្រាអែល​បានធ្វើការ​ត្រៀម​ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ដើម្បី​ធានា​ថា​ខ្លួន​អាច​ឆ្លើយតប​នឹង​ដំណើរ​វិវត្តន៍​​សភាពការណ៍​ណាមួយ រួមមាន​ទាំង​ការប៉ុនប៉ង​វាយប្រហារ​ណាមួយ​ពី​សំណាក់​អ៊ីរ៉ង់ ទាំង​ចេញពី​តំបន់​ហ្កា​ហ្សា លី​បង់​និង​ស៊ី​រី​។​

​ព័ត៌មាន​ស្តីពី​ការត្រៀមខ្លួន​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​អ៊ីស្រាអែល​ទើប​បញ្ចប់​សមយុទ្ធ​ដ៏​ធំ​មួយ​។​

​កាលពី​សប្តាហ៍​មុន កងកម្លាំង​យោធា​អ៊ីស្រាអែល​បាន​ធ្វើ​សមយុទ្ធ​ធំ​បំផុត​បើ​ធៀប​នឹង​លំ​ហាត់​យោធា​នានា​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ដោយ​ទាហាន​មកពី​គ្រប់​ផ្នែក​បាន​ហ្វឹកហាត់​​ប្រតិបត្តិការ​វាយលុក​និង​ការពារ​ខ្លួន​។​សមយុទ្ធ​នេះ ផ្តោត​សំខាន់​លើ​ជម្លោះ​ដែល​អាច​ផ្ទុះ​ឡើង​ជាមួយ​ក្រុម​ហេ​បូ​ឡា​ដែល​មាន​សម្ពន្ធភាព​ជាមួយ​អ៊ីរ៉ង់​និង​ដែល​កំពុង​ត្រួតត្រា​មួយ​​ផ្នែក​ធំ​នៃ​ទឹកដី​លី​បង់​ខាងត្បូង​។​

​សេណា​រី​យ៉ូ របស់​កងទ័ព​អ៊ីស្រាអែល​មាន​រហូត​ដល់​ការទប់ស្កាត់​ការបាញ់​ផ្លោង​គ្រាប់​រ៉ុក្កែត​ដ៏​ធំ​មក​លើ​ទឹកដី​អ៊ីស្រាអែល បញ្ហា​នៅ​សមរភូមិ​ដែ​លអាច​កើត​មាន​ដូច​ជា​ការ​ដាច់​​ទូរគមនាគមន៍​និង​ការខូចខាត​ផ្លូវ​ចុះឡើង​នៃ​យន្តហោះ និង​អនុវត្ត​ការវាយប្រហារ​លើ​ប្រព័ន្ធ​ការពារ​អាកាស S-300 ឬ S-400​នៅ​ស៊ី​រី​៕​ដោយ​៖​វាសនា​

កាលពី​ខែ​មុន ពេល​ពួក​សកម្មប្រយុទ្ធ​នៅ​ហ្កា​ហ្សា​បាញ់​កាំជ្រួច​ត​ជាមួយ​កងកម្លាំង​អ៊ីស្រាអែល ប្រព័ន្ធ​កាំជ្រួច​អ៊ីស្រាអែល​បាន​ស្ទាក់​បាញ់​ទម្លាក់​កាំជ្រួច​និង​រ៉ុក្កែត​ជា​ច្រើន​ដើម​