កងទ័ពជើងគោក​កម្ពុ​ជា​បញ្ជូន​ក្រុម​បាញ់កាំភ្លើង​ដៃឯក​១៤​នាក់​ចូលរួម​ប្រកួត​នៅ​អូស្ត្រាលី

1651
ចែករម្លែក

ដោយ​: ស៊ា ថាំង / ភ្នំពេញ​: កងទ័ពជើងគោក​កម្ពុ​ជា បាន​បញ្ជូន​ក្រុម​បាញ់កាំភ្លើង​ដៃឯក នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១៤​នាក់ ទៅ​ចូលរួម​ប្រកួត​បាញ់កាំភ្លើង ដៃ​ក្នុង​កម្មវិធី Australia Army Skill at Army Meeting 2018 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ចុងខែ មេសា​នេះ រហូតដល់​ថ្ងៃទី​១០​ឧសភា​ឆ្នាំ​២០១៨​។​

​តាម​ប្រភពព័ត៌មាន​ពី​កងទ័ពជើងគោក​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុម​បាញ់កាំភ្លើង​ដៃឯក នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១៤​នាក់​នេះ គឺ​មកពី​អង្គភាព​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៦​នាក់ អង្គភាព​កងទ័ពជើងគោក​៥​នាក់ និង​អង្គភាព​ប្រឆាំង​ភេ​វរ​កម្ម​ចំនួន​៣​នាក់ នឹង​ទៅ​ចូលរួម​ប្រកួត​បាញ់កាំភ្លើង​ដៃ​ក្នុង​កម្មវិធី Australia Army Skill at Army Meeting 2018 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ចុងខែ​មេសា​នេះ​រហូតដល់​ថ្ងៃទី​១០​ឧសភា​ឆ្នាំ​២០១៨ ដោយមាន​កងទ័ព​មក​ពី​ប្រទេស​ចំនួន​២០​នៅលើ​ពិភពលោក​ចូលរួម​ប្រកួត​។​

​សម្រាប់​ក្រុម​បាញ់កាំភ្លើង​ដៃឯក នៃ​កងយោធពល​ខេមរភូមិន្ទ​យើង គ្រោង​ចេញដំណើរ​ទៅកាន់​ទីនោះ នៅ​ថ្ងៃទី​២៣​មេសា​ខាងមុខ​នេះហើយ​។

​គួរ​បញ្ជាក់ដែរថា នេះ​គឺជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​ក្រុម​បាញ់កាំភ្លើង​ដៃឯក នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា បានបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ប្រកួត​ជា​សកល​នេះ​៕ ល​

#