កងទ័ពជើងទឹក​ថៃ​នឹង​ទិញ​នាវា​ចុះចត​ចិន​តម្លៃ៦,១ពាន់​លាន​បាត​

275
ចែករម្លែក

​កងទ័ពជើងទឹក​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​ចិន​ក្នុង​ការទិញ​នាវា​ចុះចត (LPD) មួយគ្រឿង ដែល​មាន​តម្លៃ​៦,១ ពាន់​លាន​បាត​ដើម្បី​ជួយ​​សម្រួល​បន្ទុក​នៃ​នាវា HTMS Angthong របស់ខ្លួន​។​

​មេបញ្ជាការ​កងទ័ពជើងទឹក​ថៃ លោក Luechai Ruddit បាន​និយាយថា​ការធ្វើ​នាវា​ដោយ​ចិន​នេះ នឹង​ចំណាយ​ពេល ៣​ឆ្នាំ​ហើយ​នៅពេល​វា​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​នោះ នាវា​ថ្មី​នេះ នឹង​ធ្វើឱ្យ​កងទ័ពជើងទឹក​ថៃ ពង្រីក​ប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​។​

​ពិធី​ចុះហត្ថលេខា​សម្រាប់​ការទិញ​នាវា​ចុះចត​លើក​ទី​២ នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ពេល​ថ្មីៗ​នេះ ៕

កងទ័ពជើងទឹក​ថៃ​នឹង​ទិញ​នាវា​ថ្មី​មួយ​ដើម្បី​ជួយ​សម្រួល​បន្ទុក​នៃ​នាវា HTMS Angthong របស់ខ្លួន​

#