កងទ័ពជើងទឹក​អាមេរិក​ចាប់បាន​កាំភ្លើង​AK​ជាង​មួយ​ពាន់​ដើម​នៅឯ​នាយ​ប្រទេស​យែ​ម៉ែន​

842
ចែករម្លែក

កងទ័ពជើងទឹកអាមេរិកបាននិយាយកាលពីថ្ងៃសុក្រទី៣១សីហាខ្លួនចាប់បានកាំភ្លើងវែងធុនAKជាង១ពាន់ដើម ដែលត្រូវបានលួចដឹកជញ្ជូនតាមនាវាតូចៗនៅក្នុងសមុទ្រអាឌែន ចំពេលមានសង្រ្គាមនៅក្នុងប្រទេសយែម៉ែនជិតនោះ។

ការឃាត់ចាប់ដោយសមាជិកនៃនាវាពិឃាតSS Jason Dunhamអាចកត់សំគាល់ជាការចាប់បានអាវុធដែលសំដៅទៅកាន់ប្រទេសយែម៉ែនដូច្នេះជាលើកដំបូងនៅក្នុងសមុទ្រដោយកងកម្លាំងអាមេរិកដែលល្បាតនៅតំបន់នេះអស់ពេលរាប់ឆ្នាំ។

ទោះជាយ៉ាងណា យោធាអាមេរិកមិនបាននិយាយទេថាតើអាវុធទាំងនេះត្រូវបានគេដឹកទៅអោយអ្នកណា។

នៅក្នុងរូបបញ្ចេញកាលពីថ្ងៃ៣០សីហា ឆ្នាំ២០១៨ ក្រុមទាហាននៃវានាពិឃាតUSS Jason Dunhamធ្វើដំណើរចូលនិងពិនិត្យអីវ៉ាន់លើនាវាសង្ស័យវីដេអូបញ្ចេញដោយយោធាអាមេរិកកាលពីថ្ងៃសុក្រ បង្ហាញនាវាក្នុងសមុទ្រអាឌែនដែលលួចនាំអាវុធចំពេលមានការប្រយុទ្ធគ្នានៅប្រទេសយែម៉ែនក្បែរនោះ ហើយពួកមន្រ្តីបាននិយាយថាគេចាបរឹបអូសបានកាំភ្លើងវែងជាង១.០០០ដើម។

កងនាវាទី៥របស់អាមេរិក ដែលមានមូលដ្ឋាននៅបារ៉ែន បាននិយាយាថាទាហានជើងទឹកបានឡើងលើទូកសង្ស័យកាលពីថ្ងៃអង្គារនិងបានរកឃើញអាវុធទាំងនេះ។រូបថតបញ្ចេញដោយកងទ័ពជើងទឹកបង្ហាញអ្វីទំនងជាកាំភ្លើងAKច្រកក្នុងបាវ។ជននៅលើនាវាដឹកអាវុធត្រូវបានចាប់ប្រគល់អោយកងកម្លាំងយែម៉ែនដែលស្មោះនឹងរដ្ឋាភិបាលនិរទេសមួយនៅអារ៉ាប៊ីសាអូឌីត។

យោធាអាមេរិកមិនបានបញ្ជាក់ទីតាំងជាក់លាក់នៃការចាប់អាវុធនៅសមុទ្រអាឌែនដែលជិតយែម៉ែននិងសូម៉ាលីនេះទេ។ការរត់ពន្ធថ្នាំញៀន អាវុធនិងធ្យូងចូលនិងចេញសូម៉ាលីដោយក្រុមឧក្រិដ្ឋជាសកម្មភាពធម្មតានៅតំបន់នោះ។

កងនាវាអាមេរិកតែងតែចោទប្រកាន់ប្រទេសអ៊ីរ៉ង់ចំពោះការរត់ពន្ធអាវុធកាត់សមុទ្រអោយពួកឧទ្ទាមហូទីនៅយែម៉ែន ដែលកំពុងកាន់កាប់រដ្ឋធានី សាអាណា ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៤៕ដោយ៖វាសនា

#