កងទ័ពជើងទឹក​អាមេរិក​នឹង​បំពាក់អាវុធ​ឡាស៊ែរ​នៅលើ​នាវាចម្បាំង​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​

269

​មន្ត្រី​កំពូល​នៅ​ក្រសួងការពារជាតិ​អាមេរិក​ម្នាក់​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា កងទ័ពជើងទឹក​អាមេរិក​គ្រោង​នឹង​បំពាក់អាវុធ​ឡាស៊ែរ​ថ្មី​ទៅលើ​នាវា USS Portland ក្នុងឆ្នាំនេះ​។​

​មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក លោក ប្រាយ​អ៊ែន មេ​ត​ខា​ហ្វ និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​៩ មករា​នៅឯ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​សមាគម​កង​ទ័ពជើងទឹក​នៅ​ទីក្រុង​អា​លីង​តុ​ន រដ្ឋ​វើ​ជី​នៀ ថា អាវុធ​ឡាស៊ែរ​នេះ​នឹងត្រូវ​បំពាក់​នៅលើ​នាវាចម្បាំង​នេះ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​។​

​លោក​មេ​ត​ខា​ហ្វ​បាន​និយាយថា “​នាវា​នេះ​មាន​អ្វីដែល​ខ្ញុំ​ហៅថា​ម៉ូឌុល​ថាមពល ដែល​អាច​គ្រប់គ្រង​អាវុធ​ឡាស៊ែរ ដែល​នឹងដាក់​ត្រូវ​ម៉ាច់​នៅ​កន្លែង​ទូលាយ និង​កន្លែង​បម្រុង​ទុក​របស់​វា ហើយ​អាវុធ​ឡាស៊ែរ​ទាំងនេះ​នឹងត្រូវ​ចាប់​ភ្ជាប់​យ៉ាង​ណែន​នៅលើ​ដំបូល​របស់​វា​តែម្តង​”​។​

​ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺថា អាវុធ​ឡាស៊ែរ​នឹងមិន​ទាន់​យកទៅ​ប្រយុទ្ធ​នាពេល​ឆាប់ៗ​នោះទេ​។ លោក​មេបញ្ជាការ​នាវា​នេះ​បាន​ប្រាប់​វេ​ប​សាយ USNI News ថា “​វា​នឹងមិន​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​សង្គ្រាម​នោះទេ វា​នឹងមិន​ផ្តល់​ទិន្នន័យ​តាមដាន ឬ​ទិន្នន័យ​សម្ងាត់​នោះទេ​។ វា​គ្រាន់តែ​ជាការ​បង្ហាញ​វិស័យ​បច្ចេកវិជ្ជា​ប៉ុណ្ណោះ​”​។​

​ទាក់ទិន​ថា​តើ​អាវុធ​ឡាស៊ែរ​នេះ​នឹងត្រូវ​បំពាក់​លើ​នាវា​ជា​រៀងរហូត​ឬ​គ្រាន់តែ​រយៈពេល​ខ្លី ឬ​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​ទេ​៕ ដោយ៖ កញ្ញាដាលីស

អាវុធ​ឡាស៊ែរ​នឹងត្រូវ​បំពាក់​លើ​នាវា USS Portland ក្នុងឆ្នាំនេះ