កងទ័ពជើងទឹក​អាម៉េរិក​បំពាក់​នៅលើ​នាវាចម្បាំង​ជាមួយនឹង​អាវុធ​ឡាស៊ែរ​ដ៏​ខ្លាំងក្លា​មាន​សមត្ថភាព​បំផ្លាញ​ដ្រូ​ន​ឬ​នាវា​

184
ចែករម្លែក

​អាម៉េរិក​និង​អ៊ីរ៉ង់​បាន​ផ្តោះផ្តង​វោហា​រសាស្ត្រ​វាយប្រហារ​គ្នា​ទៅវិញទៅមក​តាំងពី​ខែឧសភា ដោយ​បង្ក​ការព្រួយបារម្ភ​ថា ជម្លោះ​អាច​នឹង​កើតឡើង​រវាង​ប្រទេស​ទាំងពីរ​។ យោងតាម​អ្នកជំនាញ​យោធា​គឺ​លោក​បណ្ឌិត​ឈ្មោះ ផូ​ល ស្តូ​ត បានឱ្យដឹងថា ជាមួយ​សង្គ្រាម​ណាមួយ​ទំនងជា​នឹង​អាច​ផ្ទុះឡើង​នៅលើ​អាកាស​ឬ​សមុទ្រ​នោះ សហរដ្ឋ​អាម៉េរិក​ទំនងជា​បានធ្វើ​ទំនើបកម្ម​លើ​អាវុធ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សមរភូមិ​។ ជាមួយ​នាវា​អាម៉េរិក​ត្រូវបាន​បំពាក់​ជាមួយ​បច្ចេកវិជ្ជា​ទំនើបៗ​រួច​អស់ហើយ​នោះ ការធ្វើ​ទំនើបកម្ម​បន្ទាប់​ទៀត​គឺ​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​របស់​អាម៉េរិក​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

​អាវុធ​ឡាស៊ែរ​បច្ចេកវិជ្ជា​ចុងក្រោយ​ឈ្មោះថា HELIOS អាច​ត្រួតពិនិត្យ តាមដាន និងបំផ្លាញ​គោលដៅ​នៅ​គ្រប់​ទីកន្លែង មិន​ថា​ពួកវា​ជា​យន្តហោះ​ដ្រូ​ន​ឬ​នាវាចម្បាំង​នោះទេ​។​

​កងទ័ពជើងទឹក​បាន​និង​កំពុង​ធ្វើតេស្ត​អាវុធ​ឡាស៊ែរ​នេះ​ប្រឆាំងនឹង​គោលដៅ​ប្រឌិត​ជាច្រើន​នៅក្នុង​ការត្រៀម​លក្ខ​ណៈស​ម្រា​ប់​ការដាក់​ឱ្យប្រើ​អាវុធ​នេះ​ពេញលេញ​នៅ​ឆ្នាំ ២០២១​។​

​អាវុធ​ឡាស៊ែរ​នេះ​ជាទូទៅ​គឺមាន​បំណង​ដោះស្រាយ​ជាមួយនឹង​ការវាយប្រហារ​ជាច្រើន​ពី​នាវា​តូចៗ​ល្បឿន​លឿន​។​

​ទោះយ៉ាងណា អាវុធ​ឡាស៊ែរ HELIOS ក៏​អាច​ដឹង​អំពី​ការវាយប្រហារ​មកពី​ចម្ងាយ​បាន​លឿន​ជាង​អាវុធ​ឡាស៊ែរ​ធម្មតា​ផងដែរ​។​

​យោងតាម​នាយក​កម្មវិធី HELIOS លោក ប្រេន​ដាន់ ស្កែ​ន​ឡុ​ន (Brendan Scanlon) សមត្ថភាព​នេះ​ធ្វើឱ្យមាន​ភាពងាយស្រួល​ដ​ល់​ពួក​មេបញ្ជាការ​ដើម្បី​សម្រេចចិត្ត​ធ្វើការ​ឆ្លើយតប​សមរម្យ​ភ្លាមៗ នៅពេល​វាទ​ទួលបាន “​សញ្ញា​ឱ្យធ្វើ​ប្រតិបត្តិការ​ទុកជាមុន មុនពេល​ប្រព័ន្ធ​នេះ​វាយ​ទៅលើ​គោលដៅ​នាវា​ឬ​ដ្រូ​ន​”៕ ដោយ៖ កញ្ញាដាលីស/Ha

អាវុធ​ឡាស៊ែរ HELIOS អាច​បាញ់​កម្ទេច​ដ្រូ​ន​ឬ​នាវា