កងទ័ពជើងទឹក​អ៊ីរ៉ង់​ប្រមូលផ្តុំ​នៅ​ជិត​មាត់​ឈូង​សមុទ្រ​ពែ​ក្ស អាមេរិក​តាមដាន​យ៉ាង​ដិតដល់​

2834
ចែករម្លែក

​ក្រុម​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​(IRGC) ទំនងជា​កំពុង​ត្រៀមខ្លួន​សំរាប់​ការបង្ហាញ​កម្លាំង​ធំ​មួយ​នៅ​ច្រក​សមុទ្រ ហ័​រ​ម៉ូ​ស ពាក់ព័ន្ធ​នឹង​ការបិទ​ផ្លូវទឹក​យុទ្ធសាស្ត្រ​ដ៏​​សំខាន់​នេះ​។​

​បញ្ជាការ​កណ្តាល​អាមេរិក បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃ​ពុធ​ទី​១​សីហា​ថា កងកម្លាំង​អាមេរិក កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​សភាព​ការវិវត្តន៍ ដោយ​សម​​យុទ្ធ​របស់​អ៊ីរ៉ង់ ត្រូវ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​៤៨​ម៉ោង​ក្រោយ​។​

​ច្រក​សមុទ្រ​ហ័​រ​ម៉ូ​ស ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ដោយ​ប្រេង​ឆៅ​ពិភពលោក​ប្រមាណ​២០​ភាគរយ​ឆ្លងកាត់​ផ្លូវទឹក​មួយ​នេះ​។​

​ទោះជា​អ៊ីរ៉ង​មាន​ព្រំដែន​ជាប់​ច្រក​សមុទ្រ​នេះ ក៏​ខ្លួន​មិន​ត្រួតត្រា​វា​ទាំងស្រុង​ដែរ ពាក់កណ្តាល​អះអាង​កាន់កាប់​ដោយ​អូ​ម៉​ង់​។​ប្រទេស​ទាំងពីរ​អះអាង​សិទ្ធិ​ទប់ស្កាត់​នាវា​​ចម្បាំង​ដែល​ប្រើ​ផ្លូវទឹក​នេះ​អស់​ពេល​រាប់​ទសវត្សរ៍​មកហើយ និង​អ៊ីរ៉ង់​បានធ្វើ​សមយុទ្ធ​រាល់​ឆ្នាំ​នៅ​ចក្រ​សមុទ្រ​នេះ​។​

​បច្ចុប្បន្ន IRGC​បាន​ប្រមូលផ្តុំ​ទូក​រាប់រយ ភាគច្រើន​ជា​ទូក​លឿន នៅ​ជិត​ច្រក​សមុទ្រ​នេះ​។​កងទ័ពអាកាស​និង​ជើងគោក​អ៊ីរ៉ង់ ព្រមទាំង​កង​កាំជ្រួច​ការពារ​ឆ្នេរ អាច​ចូល​ពាក់​​ព័ន្ធ​៕ដោយ៖វាសនា

​រូបឯកសារបង្ហាញទូក​នៃ​កងទ័ពជើងទឹក​អ៊ីរ៉ង់​ចូលរួម​ក្នុង​សមយុទ្ធ​Velayat-90​នៅ​ច​ក្រស​មុ​ទ្រុ​ហ័​រ​ម៉ូ​ស នៅ​អ៊ីរ៉ង​ខាងត្បូង​