“​សូ​ហ្វ​វែ​” នឹង​សម្រេច​ថា​នរណា​នឹង​ឈ្នះ​ក្នុង​សង្គ្រាម​អនាគត​

524

​ការហោះហើរ​យន្តហោះ F-35 រហូតដល់​ឆ្នាំ ២០៧០ ការរារាំង​មី​ស៊ី​ល​សត្រូវ​នៅ​ពាក់កណ្តាល​អាកាស និង ការប្រើ​បច្ចេកវិជ្ជា AI ដើម្បី​ជួយ​ដល់​ការបាញ់​ចំ​គោលដៅ​ច្បាស់លាស់ គឺជា​បច្ចេកវិជ្ជា​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការអភិវឌ្ឍ​សូ​ហ្វ​វែ ជាហេតុ​ញ៉ាំងឱ្យ​ពួក​មេដឹកនាំ​កងទ័ពអាកាស​និយាយថា សូ​ហ្វ​វែ​នឹង​កំណត់ថា​អ្នកណា​នឹង​ឈ្នះ​ក្នុង​សង្គ្រាម​នាពេល​អនាគត​។​

​លោក វី​ល រ៉ូ​ប​ភើ អនុរដ្ឋមន្ត្រី​ផ្នែក​បច្ចេកវិជ្ជា​កងទ័ពអាកាស​របស់​អាមេរិក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​នៅក្នុង​សង្គ្រាម​នាពេល​អនាគត យើង​អាច​ផ្លាស់ប្តូរ​សូ​ហ្វ​វែ​រៀងរាល់ថ្ងៃ ជា​កត្តាចាំបាច់​ដើម្បី​ឈ្នះ​” ។​

​បាតុភូត​សម័យ​ទំនើប​នេះ កន្លែង​ដែល​ប្រព័ន្ធ​អាវុធ​គឺ​ពឹងផ្អែក​ខ្លាំង​លើ​កុំព្យូទ័រ​នោះ បាន​នាំឱ្យមាន​ឌីណាមិច​មុខ​២​ដ៏​ស្មុគស្មាញ គឺ វា​នាំមក​នូវ​ប្រៀប​ឈ្នះ​ក្នុងការ​ប្រយុទ្ធ​មិន​ធ្លាប់មាន​ពីមុនមក ក៏ប៉ុន្តែ​តម្រូវឱ្យមាន​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​រឹងមាំ​និង​ព​ន្លឿ​ន​ការធ្វើ​ទំនើបភាវូបនីយកម្ម​សូ​ហ្វ​វែ​។​

​ជាក់ស្តែង ការដំឡើង​សូ​ហ្វ​វែ​ឱ្យ​ថ្មី​ជាប្រចាំ​អាច​ផ្តល់នូវ​ព័ត៌មាន​អំពី​ការគំរាមកំហែង​ថ្មី​ដល់​ប្រព័ន្ធ​រ៉ា​ដា ផ្ដល់​ការណែនាំ​ដល់​អ្នកស្វែងរក​ឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​អាវុធ​ផ្សេងៗ និង​កាត់បន្ថយ​ពេលវេលា​យ៉ាងច្រើន​នៃ​ការចាប់​រូបភាព​និង​បាញ់ តាមរយៈ​ការតភ្ជាប់​បណ្តាញ ឬ ផ្តាច់​បណ្តាញ​និង​អាវុធ​ទៅកាន់​គ្នា​ទៅវិញទៅមក​ទាន់​ហេតុការណ៍​ជាក់ស្តែង​។​

​បច្ចេកវិជ្ជា​បែបនេះ​គឺ​ពឹង​ផ្អែកលើ​រូបមន្ត​គណិតវិទ្យា​ថ្មី​លើ​កុំព្យូទ័រ ដើម្បី​បង្កើន​សមត្ថភាព​របស់​មេបញ្ជាការ​ឱ្យឃើញ​ទាំង​ការគំរាមកំហែង​និង​ការវាយប្រហារ​របស់​ស​ត្រូវ​។ ទាំងអស់នេះ​ត្រូវបាន​ពង្រឹងឡើង​ដោយ​ការរីកចម្រើន​លូតលាស់​នៃ​សូ​ហ្វ​វែ​ប្រវត្តិ​កម្ម​កុំព្យូទ័រ​និង​បច្ចេកវិជ្ជា AI ។​

​លោក​បណ្ឌិត​រ៉ូ​ប​ភើ បាន​និយាយថា “​បច្ចេកវិជ្ជា AI គឺ​ពឹង​លើ​ការបង្កើត​សូ​ហ្វ​វែ​ឱ្យ​ត្រូវ​”៕ ដោយ៖ កញ្ញាដាលីស

សូ​ហ្វ​វែ​នឹង​កំណត់ថា​នរណា​នឹង​ឈ្នះ​ក្នុង​សង្គ្រាម​អនាគត