កងទ័ពអាកាស​អាម៉េរិក​បំពាក់អាវុធ​លឿន​ជាង​សំឡេង​ដល់​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B

458
ចែករម្លែក

​យោងតាម​កងទ័ពអាកាស​អាម៉េរិក​បានឱ្យដឹងថា សព្វាវុធ​នៅលើ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B អាច​ហោះ​លឿន​ជាង​សំឡេង​បាន​ដល់​ទៅ ៥ ដង ហោះ​រំលង​ព្រំដែន​បរិយាកាស​ផែនដី និង ចុះ​លើ​គោលដៅ​ក្នុង​ល្បឿន​លឿន​ដូច​រន្ទះ​។​

​ក្នុងអំឡុង “​ការសាកល្បង​” សព្វាវុធ​ថ្មី​របស់​យន្តហោះ B-1B ក្រុម​អ្នក​អភិវឌ្ឍ​អាវុធ​របស់​កងទ័ពអាកាស​បាន​បង្ហាញថា វា​អាច​ផ្ទុក​នូវ​គ្រាប់​លឿន​ជាង​សំឡេង​យ៉ាងតិច​ក៏ ៤ គ្រាប់​ដែរ​នៅ​ខាង​ក្នុងនោះ​។​

​ឧ​ត្ត​ម​សេនីយ៍ ធី​ម៉ូ​ធី រ៉េ មេបញ្ជាការ​នៃ​ទីបញ្ជាការ​ប្រយុទ្ធ​សកល​របស់​កងទ័ព​ជើង​អាកាស បាន​ប្រាប់​អ្នកកាសែត​នៅ​សន្និសីទ​សមាគម​កងទ័ព​អាកាស​ថា “​នៅក្នុង​ការបាញ់​សាកល្បង ដែល​ខ្ញុំ​បានឃើញ​នាពេល​ថ្មីៗ​នេះ សព្វាវុធ​នោះបាន​ធ្វើ​បំលាស់​ទៅតាម​គោលដៅ​កំណត់​…​នៅពេល​ប្រើ​ជើង​ទម្រ CRL ដើម្បី​បាញ់​ចេញ​។ អាវុធ​សាកល្បង​នោះ​គឺជា​អាវុធ​លឿន​ជាង​សំឡេង​ដ៏​ធំ​។ សព្វាវុធ​នោះ​នឹង​ផ្ទុក​គ្រាប់​លឿន​ជាង​សំឡេង​ចំនួន ៤ គ្រាប់​ឬ​ច្រើនជាង​នេះ​នៅ​ខាងក្នុង​។ អ្នក​អាច​មើលឃើញ​ពី​គុណប្រយោជន៍​របស់​វា​”​។​

​លោក​រ៉េ​បាន​និយាយថា សេវា​អាវុធ​នេះ​ត្រូវតែ​អាច​ទ្រទ្រង់​ដល់​កង​យន្តហោះ​ទម្លាក់​គ្រាប់បែក​បច្ចុប្បន្ន​ដូចជា B-1, B-52 និង B-2 រហូតដល់​យន្តហោះ B-21 Raider ក្នុង​ចំនួន​មួយ​គ្រប់គ្រាន់​។ ទោះយ៉ាងណា ការកំណត់​ពេលវេលា​នៃ​អ្វីដែល​គេ​ចាត់ទុកជា “​ចំនួន​គ្រប់គ្រាន់​” នៅតែ​ជា​ប្រធានបទ​នៃ​ការវាយតម្លៃ​ក្នុងចំណោម​អ្នកធ្វើ​ផែនការ​របស់​កងទ័ព​អាកាស​នៅឡើយ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាម៉េរិក​នឹងត្រូវ​បំពាក់​ជាមួយ​អាវុធ​លឿន​ជាង​សំឡេង