កងទ័ពអាកាស​ឥណ្ឌា​បើក​ឧទ្ធម្ភាគចក្រ​ចម្បាំង​អាម៉េរិក​Apache នៅ​ជិត​ព្រំដែន ប៉ា​គី​ស្ថាន​

2400
ចែករម្លែក

​កងទ័ពអាកាស​ឥណ្ឌា បាន​ធ្វើ​ការហោះហើរ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​អាម៉េរិក​Apache ចំនួន​៨​គ្រឿង​នៅ​ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​។ ការហោះហើរ​នៃ​ឧ​ទ្ធ​ម្ភា​គច AH-64E (I) Apache Guardian ទាំងនេះ​ត្រូវបាន​ធ្វើឡើង​នៅ​មូលដ្ឋាន​កងទ័ពអាកាស​Pathankot នៅ​ចម្ងាយ​ប្រហែល​១៤៥​គីឡូម៉ែត្រ​ពី​ព្រំដែន​នោះ​។​

​ការហោះហើរ​នេះ​ត្រូវបាន​ធ្វើឡើង​ស្របពេល​មាន​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន និង​ជា​លើក​ទី​មួយ​នៃ​ការហោះហើរ​សម្រាប់​ការត្រៀម​ការពារ​ប្រឆាំង​ការប៉ុនប៉ង​ការ​វាយ​ប្រ​​ហារ​ណាមួយ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។​

​លោក Marshal Dhanoa ប្រមុខ​កងទ័ពអាកាស​ឥណ្ឌា​បាន​និយាយ​នៅ​ពិធី​បិទ​បញ្ចប់​ការហ្វឹកហាត់​នេះ​ថា​” ជាមួយ​នឹង​សមត្ថភាព​វាយប្រហារ​ដោយ​បំពាក់​មី​ស៊ី​ល​ប្រឆាំង​​រថក្រោះ មី​ស៊ី​លបាញ់​លើ​អា​កាស​និង គ្រាប់​រ៉ុកកែត​និង​អាវុធ​ផ្សេងៗ​ទៀត​នោះ ឧទ្ធម្ភាគចក្រ​នេះ​ក៏​នៅ​មាន​សមត្ថភាព​ទំនើប​ផ្សេងៗ​ជាច្រើន​ទៀត​ដូច​ជា​ការ​ធ្វើ​សង្គ្រាម​តាម​​អាកាស​ជាដើម​។​

​ឧទ្ធម្ភាគចក្រ​អាម៉េរិក ដែល​អាច​ហោះហើរ​ល្បឿន​២៨៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ អាច​បំពាក់​គ្រាប់​មី​ស៊ី​ល​១៦​ដើម ។​

​ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​នេះ ចំនួន​២២​គ្រឿង​ក្នុង​តម្លៃ​សរុប​១,១៥​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​Boeing​របស់​អាម៉េរិក​​កាលពី​ថ្ងៃទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៨៕​ដោយ​៖​សុខា​/sn

ឧទ្ធម្ភាគចក្រ​អាម៉េរិក ដែល​អាច​ហោះហើរ​ល្បឿន​២៨៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ អាច​បំពាក់​គ្រាប់​មី​ស៊ី​ល​១៦​ដើម