កងទ័ព​កម្ពុ​ជាជាង​៣​សែន​នាក់​បាន​ហ្វឹកហ្វឺន​ជំនាញ​ផ្សេងៗ និង​ជិត​២​ពាន់​នាក់​ទៅ​ហ្វឹកហ្វឺន​នៅក្រៅ​ប្រទេស​

152

(​ភ្នំពេញ​)៖ ទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ជាង​៣​សែន​នាក់ បានទទួល​ការបណ្តុះបណ្តាល និង​ហ្វឹក​ហ្វឺ​ក​ជំនាញ​ផ្សេងៗ​នៅក្នុង​​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​៣​សែន​៦​ម៉ឺន​នាក់ និង​ចេញ ទៅ​ហ្វឹកហ្វឺន​នៅក្រៅ​ប្រទេស​មាន​ចំនួន​ជិត ២​ពាន់​នាក់​។​នេះ​បើ​យោងតាម​​របាយការណ៍​របស់​អគ្គ​បញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា​បូល​សរុប​លទ្ធផល​ការងារ​ហ្វឹកហ្វឺន ឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ផែនការ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​នាយ​​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។​

​នាយ​ឧ​ត្ត​ម​សេនីយ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយក​ទីចាត់ការ​ហ្វឹកហ្វឺន បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ការងារ​ហ្វឹកហ្វឺន​កងយោធពល​ខេមរភូមិន្ទ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ភារកិច្ច​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស និង​បំពេញ​សមត្ថភាព តាម​ផែនការ​កែទម្រង់​៥​ឆ្នាំ របស់​កងយោធពល​ខេមរភូមិន្ទ បាន​ដំណើរ​ការជាប់​ជាប្រចាំ ទាំង​ប្រព័ន្ធ​ហ្វឹកហ្វឺន​សាលា​និង​ប្រព័ន្ធ​ហ្វឹកហ្វឺន​​កងឯកភាព ដោយ​បណ្តុះបណ្តាល​រយៈពេល​វែង និង​បំប៉ន​រយៈពេល​ខ្លី​ដើម្បី​ពង្រឹងពង្រីក​សមត្ថភាព​ឈានទៅ​កសាង​យុទ្ធសាស្ត្រ​ការពារ​
​ជាតិ​ទៅ​ថ្ងៃ​អនាគត​៕​ដោយ​៖​ដោយៈ មុនី​រ័ត្ន​/sn​