កងទ័ព​ជើង​អាកាស​អាម៉េរិក​បង្អួត​ដ្រូ​ន​ប្រយុទ្ធ​បំបាំងកាយ​ថ្មី​របស់ខ្លួន​ ធុន XQ-58A Valkyrie

524
ចែករម្លែក
  • 693
    Shares

​កងទ័ពអាកាស​អាម៉េរិក​បាន​បង្អួត​នូវ​ដ្រូ​ន​ចម្បាំង​បំបាំងកាយ​ថ្មី​របស់ខ្លួន​។​

​ដ្រូ​ន​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ ២,៥ ឆ្នាំ​ប៉ុណ្ណោះ គិត​ចាប់ពី​ការទទួលបាន​កិច្ចសន្យា​រហូតដល់​ការហោះហើរ​ជា​លើកដំបូង​។ ព្រឹត្តិការណ៍​ហោះហើរ​សាកល្បង​ជា​ប្រវត្តិសាស្ត្រ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ៥ មីនា​ នៅឯ​មូលដ្ឋាន Yuma Proving Grounds នៅក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា​។​

​កងទ័ពអាកាស​បានចេញ​ផ្សាយ​វីដេអូ​ពី​ការហោះហើរ​លើកដំបូងរ​បស់​ដ្រូ​ន​បំបាំងកាយ XQ-58A Valkyrie នៅ​សប្ដាហ៍​នេះ ហើយ​និយាយថា ដ្រូ​ន​នេះ​បំពេញ​ការហោះហើរ​ដូច​ការរំពឹងទុក​។​

​ខណៈដែល​កងទ័ពអាកាស​ជា​ញឹកញយ​ការពារ​មិន​ងាយ​ឱ្យដឹង​អំពី​ការរីកចម្រើន​នៃ​ដ្រូ​ន​ដែល​កំពុង​ផលិត​របស់ខ្លួន ពួក​អ្នក​ដែល​ស្រឡាញ់​យន្តហោះ​ត្រូវបាន​បំពេញ​បំណង​ជាមួយ​ការបង្ហាញ​រូបរាង​មួយ​ភ្លែត​របស់​ដ្រូ​ន Valkyrie ខណៈ​វា​ហោះហើរ​លើកដំបូង​នៅក្នុង​ផ្ទៃមេឃ​រដ្ឋ​អា​រី​ហ្សូ​ណា ដោយសារតែ​ឃ្លី​ប​វីដេអូ​រយៈពេល ១៥ វិនាទី​ដែល​គេ​ចែករំលែក​នៅលើ YouTube នៅ​សប្តាហ៍​នេះ​។​

​ដ្រូ​ន XQ-58 Valkyrie គឺជា​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) អាច​បើកបរ​នៅ​កម្ពស់​ខ្ពស់​និង​បើក​បាន​ចម្ងាយ​ឆ្ងាយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មន្ទីរ​ស្រាវជ្រាវ​ដែនអាកាស​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​បើកបរ​លើ​អាកាស​ឥត​មនុស្ស​បើក Kratos​។​

​ក្នុងអំឡុងពេល​នៃ​ការហោះហើរ​លើកដំបូង វា​បាន​ហោះ​ឡើងលើ​មេឃ​រយៈពេល ៧៦ នាទី​។​

​ដ្រូ​ន​ចម្បាំង​នេះ​នឹង​ត្រូវដាក់​ឆ្លងកាត់​ការហោះហើរ​សាកល្បង​ចំនួន​៥​នៅក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ចំនួន​២​។​

​ដ្រូ​ន​នេះ​អាច​ហោះ​បាន​ចម្ងាយ ៣.២១៨ គីឡូម៉ែត្រ និង​ហោះហើរ​ដោយ​ប្រើ​ឧបករណ៍​បាញ់​រ៉ុក្កែត​៕ ដោយ៖ កញ្ញាដាលីស/Ha

ដ្រូ​ន​បំបាំងកាយ XQ-58A Valkyrie