កងទ័ព​ត្រូវការពារ​បូ​រណ​: ភាព​ទឹកដី ថែរក្សា​សន្តិសុខ ស្ថេ​ភាព​សង្គម​និង​ស្មោះត្រង់​នឹង​រាជរដ្ឋាភិបាល​

513
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ថ្លែងថា​ក​ម្លាំ​យោធា​ក្រៅពី​អនុវត្ត​បទបញ្ជា​ថែរក្សា​ការពារ​បូ​រណ​:​ភាព​ទឹកដី សន្តិសុខ សន្តិភាព ស្ថេរភាព​ជូន​ពលរដ្ឋ និង​ប្រទេសជាតិ គឺ​ត្រូវតែ​ស្មោះត្រង់​និង​គាំទ្រ​រាជ​រដ្ឋ​ភិ​បា​លឥត​ងាករេ​។ ក្នុងនោះ​ចំពោះមុខ​ត្រូវ​ទប់ស្កាត់ បង្ក្រាប​រាល់​អ្វីដែល​ជាការ​វិលត្រឡប់​មក​បង្ករ​ភាពវឹកវរ​ដល់​ពលរ​ដ្ឋ​និង​សង្គម​កម្ពុជា​។​

​នេះ​បើ​យោង​ការ​ថ្លែង​ក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ​ឆ្នាំ​២០១៨ ផ្សព្វផ្សាយ​ផែនការ​ការងារ​សន្តិសុខ​ឆ្នាំ ២០១៩ នៅ​ទីបញ្ជាការ​តំបន់​ប្រតិ​ប័​ត្ត​កា​សិ​ករង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២-៣​កុម្ភ​:​ឆ្នាំ​២០១៩​។​

​លោក​វរៈសេនីយ៍ឯក ជី​ម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង និង​ជា​នាយសេនាធិការ​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹងថា កង​យោធា​ខេត្ត​បាន​ខិតខំ​អនុវត្ត​បទបញ្ជា និង​គោរព​តួនាទី​ភារកិច្ច​លើ​កិច្ចការ​ថែរក្សា​ការពារ​បូរណភាព​ទឹកដី សន្តិសុខ សន្តិភាព ស្ថេរភាព​ជាតិ​មាតុភូមិ​។ ហើយក៏​ពង្រឹង​ការងារ​ចិញ្ចឹម ផ្គត់ផ្គង់​កម្លាំង​ដូចជា​ដាំ​ដុះ ចិញ្ចឹមសត្វ បំប៉ន​សុខភាព​និង​ជួយ​ដោះស្រាយ​សំណូមពរ​នានា​។​

​ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ធានា​លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​នេះដែរ កងកម្លាំង​បាន​ទ្រោល​សភាពការណ៍​ចំពោះមុខ​ជាប្រចាំ ក្នុងនោះ​មានការ​ហ្វឹកហ្វឺន​យុទ្ធសាស្ត្រ យុទ្ធវិធី ការ​បំប៉ន​និង​ពង្រឹង​ចិត្តសាស្ត្រ សតិអារម្មណ៍ គោលជំហរ ។​

​ជាងនេះទៅទៀត កងកម្លាំង​យោធា​ខេត្តបន្ទាយមានជ័យ​ក៏​សកម្ម​លើ​កិច្ចសហការ​នឹង​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​នានា​ការងារ​សង្គម ការងារ​អន្តរាគមន៍​សង្គ្រោះ ការងារ​ឆ្លើ​ត​តប​គ្រោះធម្មជាតិ គ្រោះថ្នាក់​នានា​។​

​ឧត្ដមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ បាន​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៨ ផ្សព្វផ្សាយ​ផែនការ​ការងារ​សន្តិសុខ​ឆ្នាំ ២០១៩​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ដែល​ទទួលបាន​លទ្ធផល​ល្អ​ស្របតាម​ផែនការ​ទិសដៅ​និង​ការអភិវឌ្ឍន៍ របស់​ក្រសួង​និង​រដ្ឋាភិបាល​។​

​ឧត្ដមសេនីយ៍ទោ ផ្ដាំផ្ញើ​ដល់​កម្លាំង​បន្ត​រៀនសូត្រ​និង​គោរព​បញ្ជា​ថ្នាក់លើ ពិសេស​គោរព​ឲ្យ​បាន​នូវ គោលជំហរ​ច្បាស់លាស់​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ត្រៀម​អនុវត្ត​បទបញ្ជា ថ្នាក់លើ និង​ទប់ស្កាត់ បង្ក្រាប​ឲ្យ​ខាងតែបាន​នូវ​រាល់​សកម្មភាព​ប៉ុនប៉ង ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ក្នុងនោះ​ត្រូវ​ទប់ស្កាត់​នូវ​សកម្មភាព​ក្រុមប្រឆាំង​នៅក្រៅ​ស្រុក និង​នៅក្នុង​ប្រទេស​ដែក​ញុះញង់​ឱ្យ​នាយទាហាន ពលទាហាន​ប្រឆាំងនឹង​មេបញ្ជាការ ប្រឆាំងនឹង​បទបញ្ជា ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​៕ ល​