កងទ័ព​ថែរក្សា​សន្តិភាព​២​នាក់​ស្លាប់​និង​១២​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​នៅ​ប្រទេស​កុង​ហ្គោ​

419

​ក្រុម​បេសកម្ម​អង្គការសហប្រជាជាតិ បាន​និយាយថា ក្រុម​អ្នក​វាយប្រហារ​មកពី​ក្រុម​ឧទ្ទាម​អ៊ូ​ហ្គ​ង់​ដា​កាលពី​ថ្ងៃ​ចន្ទ ទី​៩​តុលា​បាន​វាយប្រហារ​លើ​បន្ទាយ​កង​ទ័ព​អង្គការសហប្រជាជាតិ​នៅ​តំបន់​ភាគ​ខាងកើត ដែល​អស្ថិរភាព​នៃ​ប្រទេស​កុង​ហ្គោ ដោយបាន​សម្លាប់ កងទ័ព​ថែរក្សា​សន្តិភាព ២​នាក់ និង ធ្វើឱ្យ​របួស​១២​នាក់​ផ្សេងទៀត ។​

​អ្នកនាំពាក្យ​របស់​ក្រុម​បេសកម្ម​អង្គការសហប្រជាជាតិ​នេះ បាន​និយាយថា ការវាយប្រហារ​នេះ បានកើត​ឡើង​នៅ​ទីក្រុង​បេ​នី ជាទី​ដែល​ក្រុម​ទាហាន​អង្គការសហប្រជាជាតិ​បាន​កំពុងធ្វើការ​វាយ​ប្រយុទ្ធប្រឆាំង​កងកម្លាំង​ឧទ្ទាម​ប្រជាធិបតេយ្យ (ADF) ដែល​ដឹកនាំ​និង​គ្រប់គ្រង​ដោយ​ក្រុម​អ៊ីស្លាម​និយម​អ៊ូ​ហ្គ​ង់​ដា​។​

​កងទ័ព​កុង​ហ្គោ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​ឧទ្ទាម​នេះ នៅ​តំបន់​នោះ កាលពី​ថ្ងៃអាទិត្យ​។ មួយ​ថ្ងៃមុន​ការវាយប្រហារ​នោះ កម្លាំង​ឧទ្ទាម​ប្រជាធិបតេយ្យ​នេះ បាន​វាយប្រហារ​លើក​ក្រុម​អ្នករត់ម៉ូតូឌុប​ប្រហែល​១០​នាក់​នៅ​តំបន់​នោះ​។​

​ក្រុម​បេសកម្ម​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយថា បន្ទាយ​កងទ័ព​ថែរក្សា​សន្តិភាព Mamundioma នេះ​ត្រូវបាន​វាយប្រហារ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ និង បាន​និយាយថា កងទ័ពជើងគោក​និង​ជើង​អាកាស​សហប្រជាជាតិ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​នោះ​៕ ដោយ៖ សុខា

ក្រុម​បេសកម្ម​អង្គការសហប្រជាជាតិ បាន​និយាយថា បន្ទាយ​កងទ័ព​ថែរក្សា​សន្តិភាព​Mamundioma នេះ ត្រូវបាន​វាយប្រហារ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ