កងទ័ព​ថែរក្សា​សន្តិភាព​សហប្រជាជាតិ​៣​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​នៅ​ប្រទេស​ម៉ាលី​

468

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងទ័ព​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ចំនួន​៣​នាក់​មកពី​ប្រទេស​ឆាដ ត្រូវបាន​សម្លាប់​និង​២​នាក់​ផ្សេងទៀត​បាន​រងរបួស នៅពេលដែល​ក្បួន​រថយន្ត​របស់​ពួកគេ ត្រូវបាន​វាយប្រហារ​នៅ​ប្រ​ទេ​ម៉ាលី ភាគ​ខាងជើង ។​

​លោក អង់​តូ​នី​ញ៉ូ គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្កោ​ក​ទោស​ចំពោះ​ការវាយប្រហារ​នេះ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​និយាយថា “​រាល់​អំពើ​ភេរវកម្ម​គឺជា​បទឧក្រិដ្ឋ​និង​មិនអាច​ទទួលយកបាន​” ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ម៉ាលី​ឱ្យ​ស៊ើបអង្កេត​យ៉ាង​ឆាប់រហ័ស​អំពី​ការវាយប្រហារ​នេះ និង​នាំ​ក្រុម​អ្នក​វាយប្រហារ មក​កាត់ទោស​។​

​លោក ហ្វា​ហាន ហាក អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បាន និយាយថា​លោក គូ​តេ​រ៉េ​ស បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​រប​ស់​ម៉ាលី​និង​ក្រុម​ប្រដាប់អាវុធ បង្កើនល្បឿន​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​។​

​បេសកកម្ម​ថែរក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ​ដែលមាន​កងទ័ព​ចំនួន​១២.០០០​នាក់​នៅ​ប្រទេស​ម៉ាលី​នេះ បាន​ក្លាយជា​គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក ខណៈដែល ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម បាន​វាយប្រហារ​ជា​បន្តបន្ទាប់ ទៅលើ​ក្បួន​រថយន្ត​អង្គការសហប្រជាជាតិ នៅ​ទូទាំង​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​៕ ដោយ៖ សុខា

​កងទ័ព​ថែរក្សា​សន្តិភាព​សហប្រជាជាតិ