កងទ័ព​ថែរក្សា​សន្តិភាព​សហប្រជាជាតិ​ម្នាក់ ស្លាប់​និង​៧​នាក់​រងរបួស​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

3495
ចែករម្លែក

អង្គការសហប្រជាជាតិ បាន និយាយ កាលពី ថ្ងៃ ចន្ទ ទី ៤ មិថុនា ថា កងទ័ព ថែរក្សា សន្តិភាព សហប្រជាជាតិ ជនជាតិ តង់ សានី ម្នាក់ ត្រូវបាន សម្លាប់ និង ៧ នាក់ ផ្សេងទៀត បាន រងរបួស នៅ សាធារណរដ្ឋ អាហ្វ្រិក កណ្តាល នៅពេល កង ល្បាត សហប្រជាជាតិ ត្រូវបាន ឆ្មក់ វាយប្រហារ ។

លោក Stephane Dujarric អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បាន និយាយថា ការវាយប្រហារ នេះ បានកើត ឡើង កាលពី ថ្ងៃអាទិត្យ នៅ ភូមិ Dilapoko នៅ តំបន់ Mambere-Kadei ភាគ និរតី នៃ ប្រទេស នេះ ។

បេសកកម្ម របស់ អង្គការសហប្រជាជាតិ នៅ សាធារណរដ្ឋ អាហ្វ្រិក កណ្តាល គឺជា បេសកកម្ម មួយ ក្នុងចំណោម បេសកកម្ម ថែរក្សា សន្តិភាព ដ៏ គ្រោះថ្នាក់ ដែល ស្លាប់ មនុស្ស ច្រើន នាក់ ។ មានការ ប្រយុទ្ធ គ្នា រវាង អន្តរ ជំនឿ សាសនា និង អន្តរ សហគមន៍ នៅ ប្រទេស នេះ ចាប់តាំងពី ឆ្នាំ ២០១៣ នៅពេលដែល ក្រុម ឧទ្ទាម អ៊ីស្លាម Seleka បាន ដំ ណ្តើ ម អំណាច បាន នៅ ទីក្រុង Bangui ហើយ ក្រុម ជន សកម្មប្រយុទ្ធ Anti-balaka បាន វាយ ប្រយុទ្ធប្រឆាំង វិញ ។

អ្នកនាំពាក្យ នេះ បាន និយាយថា ការស្លាប់ របស់ កងទ័ព ថែរក្សា សន្តិភាព នេះ បាន នាំឱ្យ ចំនួន កងកម្លាំង ថែរក្សា សន្តិភាព ចំនួន ៤ នាក់ ត្រូវបាន សម្លាប់ នៅក្នុង ការវាយប្រហារ នៅ សាធារណរដ្ឋ អាហ្វ្រិក កណ្ដាល ចាប់តាំងពី ខែមករា ឆ្នាំ ២០១៨ មក ៕ ដោយ : សុខា /SN

កងទ័ព ថែរក្សា សន្តិភាព សហប្រជាជាតិ នៅ សាធារណរដ្ឋ អាហ្វ្រិក កណ្ដាល