កងទ័ព​រុស្ស៊ី​ច្រើន​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​ក្រុម​ISIS​នៅ​ស៊ី​រី​

927
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា យុទ្ធជន​រុស្ស៊ី​ច្រើន​នាក់​បាន​ស្ថិតក្នុង​ចំណោម កងទ័ព​គាំទ្រ​រដ្ឋាភិបាល​ជាច្រើន​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅ ប្រទេស​ស៊ី​រី ភាគ​ខាងកើត​នៅ​សប្តាហ៍​នេះ នៅក្នុង​ការវាយប្រហារ​ជា​បន្តបន្ទាប់​ដោយ​ក្រុម​ជី​ហាដ​និយម នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)​។​

​បន្ទាប់ពី​ការដួលរលំ​នៃ​អ្វីដែល​គេ​ហៅថា “​ការដឹកនាំ​អ៊ីស្លាម​និយម​ជ្រុល​” កាលពី​ឆ្នាំមុន​មក​នោះ នៅពេលនេះ ក្រុម​ISIS គ្រប់គ្រង​តំបន់​តូចៗ​មួយចំនួន​ប៉ុណ្ណោះ​នៅ​​ប្រទេស​ស៊ី​រី ជាពិសេស​នៅ​តំបន់​ព្រំដែន​វាល​ខ្សាច់​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ ។​

​នៅ​សប្ដាហ៍​នេះ​ក្រុម​ជី​ហាដ​និយម​បាន​បង្កើន​ការវាយប្រហារ​ទៅលើ​ទីតាំង​ជាច្រើន​របស់​របប​ស៊ី​រី​នេះ​។ នេះ​បើ​យោងតាម​អ្នកឃ្លាំមើល​សង្គ្រាម​ស៊ី​រី មកពី​អង្គការ​សិទ្ធិ​​មនុស្ស​ស៊ី​រី Observatory ។​

​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​កាលពី​ថ្ងៃ​ពុធ នៅពេលដែល​ក្រុម​ISIS បាន​តម្រង់​ការវាយប្រហារ​ទៅលើ​ក្រុម​យុទ្ធជន​ស៊ី​រី​និង​យុទ្ធជន​សម្ពន្ធមិត្ត​រុស្ស៊ី​នៅ​ជិត​ទីក្រុង​​មួយ​ភាគ​ខាងកើត​ន​នៃ​ប្រទេស​ស៊ី​រី​។​

​លោក Rami Abdel Rahman ប្រធាន​អង្គការ​សិទ្ធិ​មនុ​ស្ស៊ី​រី​Observatory បាន​និយាយថា​”​កងទ័ព​គាំទ្រ​រដ្ឋាភិបាល​ចំនួន​៣៥​នាក់ ត្រូវបាន​សម្លាប់ ដោយ​រួមទាំង​ជនជាតិ​រុស្ស៊ី​​យ៉ាងហោចណាស់​៩​នាក់​។​មួយចំនួន​នៃ​ក្រុម​ជនជាតិ​រុស្ស៊ី​ទាំងនេះ គឺជា​កងទ័ព​រដ្ឋាភិបាល​ប៉ុន្តែ មិនមែន​ទាំងអស់​នោះទេ​” ។​

​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ដែលជា​សម្ពន្ធមិត្ត​ជា​យូរអង្វែង​របស់ លោក Bashar al-Assad ប្រធានាធិបតី​ស៊ី​រី នេះ​បាន​ជួយ​កងទ័ព​របស់លោក​ក្នុងការ​វាយ​កាន់កាប់​បាន​មកវិញ​នូវ​តំបន់​ជាច្រើន​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ដោយ​ជួយ​ទាំង​កងទ័ព​ជើង​អាកាស​និង​ជើ​ក​គោក​៕


​អគារ​ខូចខាត​ជាច្រើន​នៅ​ទីក្រុង​Mayadeen ជាទី​ដែល​យុទ្ធជន​រុស្ស៊ី​ច្រើន​នាក់​នៅក្នុង​ចំណោម​កងទ័ព​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​រាប់សិប​នាក់ ត្រូវបាន​សម្លាប់​​នៅ​សប្តាហ៍​នេះ