កងទ័ព​ស៊ូដង់​ដក​ប្រធានាធិបតី​ចេញពី​តំណែង​ចំ​ពេល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​រដ្ឋប្រហា​រ​

356
ចែករម្លែក
  • 18
    Shares

​មនុស្ស​រាប់ពាន់​នាក់​បាន​ចូលរួម​រួម​ក្នុង​ការតវ៉ា​នៅ​ទីក្រុង​នៃ​ប្រទេស​ស៊ូដង់ កាលពី​ចុង​សប្តាហ៍​មុន ដោយ​អំពា​នាវ​ឱ្យ​លោក​Omar Bashir ប្រធានាធិបតី​​ជា​មេដឹកនាំ​ស៊ូដង់​ដែល​កាន់​អំណាច​យូរ​ឆ្នាំនេះ លាលែង​ពី​តំណែង និង​ជំរុញ​ឱ្យ​កងទ័ព​នៅ​ជាមួយ​ប្រជាជន​។​

​លោក Adel Mahjoub Hussein រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បាន​និយាយ​ប្រាប់​សារព័ត៌មាន​Al Hadath TV​ថា មានការ​ចរចា​បង្កើត​ក្រុមប្រឹក្សា​យោធា​ដើម្បី​កាន់អំណាច​ បន្ទាប់​ពី​ប្រធានាធិបតី​លោក​Omar Bashir បាន​ចុះចេញ​ពី​អំណាច​។​

​អ្នកសារព័ត៌មាន​លី​បង់ លោក Al Mayadeen​បាន​រាយការណ៍​កាលពី​ពេល​មុន​ថា​កងទ័ព​អាវុធ​ស៊ូដង់​បាន​សម្រេចចិត្ត​ដក​ប្រធានាធិបតី​លោក​Omar Bashir ​ចេញពី​តំណែង​ទាំងអស់ និង​បញ្ចប់​ការគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នេះ​។

​កងទ័ព​នឹង​ប្រកាស​អំពី​ការបង្កើត​គណៈ​កម្មា​ធិ​យោធា​មួយ​ដែល​នឹង​ដឹកនាំ​ប្រទេស​ក្នុងអំឡុងពេល​អន្តរកាល​នេះ​។​

​នៅ​ប្រទេស​ស៊ូដង់​មាន​ការតវ៉ា​ចាប់តាំងពី​ខែ​ធ្នូ​ដែល​បង្កឡើង​ដោយសារ​តែ​ការកើនឡើង​នៃ​តម្លៃ​ទំនិញប្រើប្រាស់​។ ការប្រមូលផ្តុំ​តវ៉ា​ដ៏​ធំ​បាន​ជំរុញ លោក​Omar Bashir ដែល​បាន​​កាន់​អំណាច​អស់​រយៈពេល​៣០​ឆ្នាំនេះ ឱ្យ រំលាយ​គណៈរដ្ឋមន្ត្រី​និង​ប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន​ជាតិ រយៈពេល​មួយ​ឆ្នាំ​៕

មនុស្ស​រាប់ពាន់​នាក់​បាន​ចូលរួម​រួម​ក្នុង​ការតវ៉ា​នៅ​ទីក្រុង​Khartoum​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃ​ចន្ទ​