កងទ័ព​ហ្វីលីពីន ជួយ​សម្លាប់​បក្សី​មាន​ជំងឺ​ចោល​ក្នុង​កិច្ច​ខំប្រឹងប្រែង​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​

1133
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ហ្វីលីពីន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែសីហា​ថា ហ្វីលីពីន នឹង​បញ្ជូន​កងទ័ព​រាប់រយ​នាក់​ដើម្បី​ជួយ​សម្លាប់ចោល​មាន់​ទា​ដែលមាន​ជំងឺ​ចំនួន​ជិត​៦០០.០០០​ក្បាល ដែលជា​ផ្នែក​មួយ​នៃ​កិច្ច​ខំប្រឹងប្រែង​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​លើកទីមួយ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​មិនមាន​ករណី​ឆ្លង​ជំងឺ​នេះ​ទៅ​មនុស្ស​ទេ បន្ទាប់ពី​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នេះ ត្រូវបាន​រកឃើញ​នៅ​កសិដ្ឋាន​មួយ​នៅ​ខេត្ត​ផាំ​ផាន​ហ្គា​ចម្ងាយ​ប្រហែល​៧៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ានីល ប៉ុន្តែ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នេះ បាន​ឆ្លង​រាលដាល​ដល់​កសិដ្ឋាន​ចំនួន​៣៦​ផ្សេងទៀត ហើយ​បក្សី​ជិត​៤០.០០០ ក្បាល​បាន​ងាប់​។​

​លោក អេ​រិ​ក តា​យ៉ាក អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ហ្វីលីពីន បាន​និយាយថា កម្មករ​កសិដ្ឋាន​ដែលមាន​ជំងឺ​ចំនួន​២​នាក់​នៅ​តំបន់​មាន​បក្សី​ងាប់​នោះ ត្រូវបានធ្វើ​តេ​ស្តិ៍​ឃើញ​វិជ្ជា​មាននៃ​វីរុស​នេះ ។

​ទោះ​យ៉ាងនេះ​ក្តី ក្រសួងសុខាភិបាល​ហ្វីលីពីន មិនទាន់​រកឃើញ​ការឆ្លង​រាលដាល​ជាក់លាក់​នៃ​វីរុស​នេះ ដែល​កើតឡើង​ប្រទេស​ហ្វី​ពី​ន​នៅឡើយ​ទេ​៕ ដោយ៖ សុខា

​រដ្ឋមន្ត្រីក្រសួង​កសិក​កម្ម​ហ្វីលីពីន កាន់​បង្ហាញ​កម្មវិធី​ការពារ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នៅ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧
#