កងទ័ព​អាមេរិក​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Flir ដើម្បី​ផលិត​កូន​ដ្រូ​ន​ប៉ុន​បាតដៃ​សម្រាប់​ប្រើ​ក្នុង​សឹកសង្គ្រាម​

730

​កងទ័ព​អាមេរិក​ថ្ងៃ​ណាមួយ​អាច​នឹង​ប្រើ​ដ្រូ​ន​តូច​បំផុត​អាចដាក់​ក្នុង​ហោប៉ៅ​បាន នៅក្នុង​សមរភូមិ​។​

​ក្រុមហ៊ុន Flir បាន​និយាយថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​តម្លៃ ២,៦ លាន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង់​កូន​ដ្រូ​ន Black Hornet ឱ្យទៅ​កម្មវិធី​មួយ​ឈ្មោះថា Soldier Borne Sensor របស់​កងទ័ព​អាមេរិក​។​

​យោងតាម​ក្រុមហ៊ុន Flir បានឱ្យដឹងថា ប្រព័ន្ធ​ឈ្លបយកការណ៍​ផ្ទាល់ខ្លួន “Black Hornet” គឺជា​ដ្រូ​ន​ខ្នាតតូច​បំផុត​របស់​ពិភពលោក​សម្រាប់​សមរ​ភូមិ​។​

​ក្រុមហ៊ុន Flir បាន​និយាយថា យោធា​អាមេរិក​បាន​ចុះហត្ថលេខា​ដើម្បី​ប្រើប្រាស់​ដ្រូ​ន Black Hornet ជំនា​ន់ទី ៣ ដែល​ក្រុមហ៊ុន​និយាយថា​មានលទ្ធភាព​រុករក​មើល​ស្ថានភាព​ជុំវិញ​ដោយ​ប្រព័ន្ធ GPD ដែល​អនុញ្ញាតឱ្យ​វារ​ក្សា​ការប្រកាសអាសន្ន​ជានិច្ច​អំពី​ស្ថានភាព​នៅ​ជុំវិញ​។​

​ដ្រូ​ន​នេះ​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ស្វែងរក​ការគំរាមកំហែង និង​ការឃ្លាំមើល “​មិន​ថា​បេសកកម្ម​ធ្វើឡើង​នៅ​កន្លែង​ណា​នោះឡើយ​”​។​

​ដ្រូ​ន Black Hornet មាន​ទម្ងន់​ត្រឹមតែ ៣២ ក្រាម​តែប៉ុណ្ណោះ ដែល​ក្រុមហ៊ុន Flir និយាយថា​ជា​ទម្ងន់​ស្រាល​បំផុត និង​តូច​បំផុត មិន​ធ្លាប់មាន​ពីមុនមក​។​

​មួយវិញទៀត ក្រុមហ៊ុន​បាន​និយាយថា Black Hornet 3 ហោះ​លឿន​ជាង​មុន ដោយ​អាច​ហោះ​បាន ២ គីឡូម៉ែត្រ ក្នុង​ល្បឿន ២១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ឧបករណ៍​នេះ​ក៏មាន​ប្រព័ន្ធ​ថតរូប​ភាពច្បាស់​ល្អ​ផងដែរ ដោយសារ​កាមេរ៉ា​ប្រភេទ Thermal Microcamera និង Sensor ថ្លា​ច្បាស់ អាចបង្កើត​រូបភាព​យ៉ាង​ម៉ត់ខៃ​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន Black Hornet អាច​នឹង​ប្រើ​ក្នុង​ជួរ​កងទ័ព​អាមេរិក​ក្នុងពេល​អនាគត​ឆាប់ៗ​នេះ