កងទ័ព​អាមេរិក​សាកល្បង​បាញ់​ឡាស៊ែរ​ចំ​គោលដៅ​ដោយ​ជោគជ័យ​ជា​លើកដំបូង​ចេញពី​ឧ​ទ្ធ​ម្ភា​ចក្រ​ប្រយុទ្ធ Apache

273

​កងទ័ព​អាមេរិក​បាន​បាញ់​ចំ​គោលដៅ​ដោយ​ជោគជ័យ​ជា​លើកដំបូង ដោយ​ប្រើ​ឡាស៊ែរ​ថាមពល​ខ្ពស់ បំពាក់​ពីលើ​ឧទ្ធម្ភាគចក្រ Apache AH-64 ។​

​យោងតាម​ក្រុមហ៊ុន​ផលិត​អាវុធ​ការពារជាតិ Raytheon ដែល​ផលិត​ឧបករណ៍​នេះ​បានឱ្យដឹងថា ការបាញ់​បង្ហាញ​សមត្ថភាព​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រព័ន្ធ​ឡាស៊ែរ​ដែល​បានរួម​បញ្ចូល​បច្ចេកវិជ្ជា​ពេញលេញ​នេះ បាញ់​ចំ​គោលដៅ​ដោយ​ជោគជ័យ ពី​យន្ដហោះ​ស្លាបចក្រ​។​

​អាវុធ​នេះ​ស្ទើរ​តែមាន​សភាព​ស្ងៀមស្ងាត់​និង​មើលមិនឃើញ ដែល​ធ្វើឱ្យ​វា​កាន់តែ​ពិបាក​ឱ្យ​សត្រូវរ​កវា​ឃើញ និង​អាច​ត្រូវបាន​ប្រើ​នៅ​សមរភូមិ​នាពេល​អនាគត​។​

​ឡាស៊ែរ ដែល​ត្រូវបាន​សាកល្បង​នៅ​តំបន់​វាល​ខ្សាច់​ស​សម្រាប់​សាកល្បង​មី​ស៊ី​ល ក្នុង​រដ្ឋ​ញូ​ម៉ិ​ក​ស៊ី​កូ បាន​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ ១,៤ គីឡូម៉ែត្រ​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយថា ការបង្ហាញ​សមត្ថភាព​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ឡាស៊ែរ​ត្រូវបាន​បាញ់​លើ​គោលដៅ​ពី​យន្ដហោះ​ស្លាបចក្រ​ប្រភេទ​ហោះ​នៅ​កម្រិត​ខ្ពស់​និង​ហោះ​ក្នុង​ល្បឿន​លឿន​”៕ ដោយ៖ កញ្ញាដាលីស

អាវុធ​ឡាស៊ែរ​ត្រូវបាន​សាកល្បង​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ ១,៤ គីឡូម៉ែត្រ​ដោយ​ជោគជ័យ​ចេញពី​ឧទ្ធម្ភាគចក្រ Apache AH-64