កងទ័ព​អាមេរិក​៣​នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

1985
ចែករម្លែក

កងទ័ពអាមេរិក៣នាក់ ត្រូវបានសម្លាប់និង៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅជិតទីក្រុងGhazni ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារទី២៧វិច្ឆិកា។

បេសកកម្មដែលដឹកនាំដោយអង្គការNatoបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកម៉ៅការស៊ីវិលជនជាតិអាមេរិកម្នាក់ក៏បានរងរបួសផងដែរ ដោយការបំផ្ទុះគ្រាប់បែកនេះ ។

ក្រុមជនសកម្មប្រយុទ្ធតាលីបង់ បាននិយាយថា ពួកគេបានធ្វើការវាយប្រហារនេះ ដែលជាការវាយប្រហារចុងក្រោយបំផុតនៅជិតទីក្រុងយុទ្ធសាស្ត្រនេះ។

កងទ័ពអាមេរិកសរុបចំនួន១៣នាក់​ ត្រូវបានសម្លាប់នៅឆ្នាំនេះ នៅប្រទេសអាហ្វហ្គានីស្ថាន។​នេះបើយោងតាមក្រសួងការពារជាតិអាមេរិក។

ប្រតិបត្ដិការប្រយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងពួកតាលីបានបានបញ្ចប់ជាផ្លូវការកាលពីឆ្នាំ២០១៤ ប៉ុន្តែកងទ័ពអាមេរិកមួយចំនួននៅតែស្ថិតនៅប្រទេសនេះដើម្បីផ្តល់ការបណ្តុះបណ្តាលនិងជំនួយដល់កងទ័ពអាហ្វហ្គានីស្ថាន ៕ដោយ៖សុខា/SN

កងទ័ពអាមេរិកដែលរួមជាមួយនឹងអង្គការNato បានធ្វើការបណ្តុះបណ្តាលដល់កងទ័ពអាហ្វហ្គានីស្ថានចាប់តាំងពីប្រតិបត្តិការប្រយុទ្ធ បានបញ្ចប់កាលពីឆ្នាំ២០១៤