កងទ័ព​អាមេរិក ហ្វីលីពីន និង​ជប៉ុន​ធ្វើ​សមយុទ្ធ​

170
ចែករម្លែក

​កងទ័ព​អាម៉េរិក និង ហ្វីលីពីន និង​កងទ័ព​ជប៉ុន សរុប​ជាង ២.០០០ នាក់​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ពុធ​ទី​៩​តុលា​ដើម្បី​ឆ្លើយតប​ឱ្យបាន​ឆាប់រហ័ស​ចំពោះ​វិបត្តិ​​និង​គ្រោះមហន្តរាយ​ធម្មជាតិ​និង បញ្ជាក់​អំពី​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការរក្សា​តំបន់​នេះ​ឱ្យមាន ” សេរីភាព​និង​បើកចំហ ” ។​

​សមយុទ្ធ​ដែល​មាន​រយៈពេល​១០​ថ្ងៃ ដែល​រួម​ទាំង​ការហ្វឹកហាត់​វាយលុក​ទាំ​ង​ជើងគោក​និង​ជើង​ទឹក​និង​បាញ់​គ្រាប់​ពិត​នេះ បាន​ធ្វើ​នៅ​អតីត​មូលដ្ឋាន​កងទ័ពជើងទឹក​អាមេរិក​Subic Freeport នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ សមយុទ្ធ​នេះ នឹង​រួមបញ្ចូល​ទាំង​ការងារ​មនុស្សធម៌​នៅ​ខេត្ត​ចំនួន ៦ របស់​ប្រទេស​ហ្វីលីពីន ភាគ​ខាង​​ជើង​ផងដែរ​។​

​ចិន​តែងតែ​ចាត់ទុក​សមយុទ្ធ​យោធា​ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​ជាពិសេស​នៅក្នុង​ឬ​នៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​នោះ​ថា ជាការ​​គំរាមកំហែង​ដល់​ផលប្រយោជន៍​សន្តិសុខរ​បស់​ខ្លួន​។ ក្រុមមន្ត្រី​អាម៉េរិក​និង​ហ្វីលីពីន​បាន​និយាយ​ថា​សមយុទ្ធ​នេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម និង​សម្រាប់​សន្តិសុខ​និង​កិច្ច​​ការ​មនុស្សធម៌​ក្នុង​កំឡុង​ពេល​មាន​គ្រោះមហន្តរាយធម្មជាតិ​។​

​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​ម៉ានីល​បាន​និយាយ​ថា​សកម្មភាព​ទាំងនេះ តំណាង​ឱ្យ​ការកើនឡើង​នូវ​សមត្ថភាព​យោធា​និង​ការប្តេជ្ញា​ចិត្ត​ចំពោះ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ជាមួយនឹង​​សេរី​និង​បើក​ចំហ​និង​បង្ហាញ​សមត្ថភាព​ក្នុងការ​បញ្ជូន​កងកម្លាំង​ចេញ​ក្នុងពេល​មាន​ករណី​វិបត្តិ​ឬ​គ្រោះមហន្តរាយធម្មជាតិ​៕ដោយ៖សុខា/sn

សមយុទ្ធ​ដែល​មាន​រយៈពេល​១០​ថ្ងៃ ដែល​រួម​ទាំង​ការហ្វឹកហាត់​វាយលុក​ទាំ​ង​ជើងគោក​និង​ជើង​ទឹក​និង​បាញ់​គ្រាប់​ពិត​