កងទ័ព​អាម៉េរិក ២ ម៉ឺន​នាក់​នឹង​ទៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២០​ដើម្បី​ចូលរួម​សមយុទ្ធ​

253
ចែករម្លែក

​យោធា​អាម៉េរិក​និយាយថា​ពួកគេ​បាន​ត្រៀម​ធ្វើ​សមយុទ្ធ​ដ៏​ធំ​មួយ​នៅ​ដើម​ឆ្នាំក្រោយ​នៅ​ទ្វីបអឺរ៉ុប ដោយមាន​ការចូលរួម​ពី​ទាហាន​អាម៉េរិក ២០.០០០ នាក់ ដែលជា​ការដាក់​ពង្រាយ​ធំ​បំផុត​ឆ្លងកាត់​សមុទ្រ​អា​ត្ល​ង់​ទិ​ក​សម្រាប់​សមយុទ្ធ​ហ្វឹកហ្វឺន​ក្នុង​រយៈពេល​ជាង ២៥ ឆ្នាំ​មកនេះ​។​

​ទីបញ្ជាការ​អឺរ៉ុប​របស់​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​តុលា​ថា សមយុទ្ធ “​អ្នកការពារ​អឺរ៉ុប​ទី ២០” ចាប់ពី​ខែមេសា​ដល់​ខែឧសភា​ឆ្នាំ ២០២០ នឹង​គាំទ្រ​ដល់​កម្មវត្ថុ​របស់​អង្គការ​ណា​តូ “​ដើម្បី​ត្រៀមខ្លួន​ក្នុង​សម្ព័ន្ធភាព​និង​រារាំង​សត្រូវ​អនាគត​”​។ ប្រទេស​ចំនួន​១៨​ត្រូវគេ​រំពឹងថា​នឹងចូលរួម​ធ្វើ​សមយុទ្ធ​នៅ​ទូទាំងប្រទេស​ចំនួន ១០ រួមមាន​អាល្លឺម៉ង់​ប៉ូឡូញ​ឡេ​តូ​នី​លី​ទុយ​អា​នី​អេ​ស្តូ​នី​និង​ហ្ស​ក​ហ្ស៊ី​។​

​វា​ក៏​នឹងមាន​ការចូលរួម​ពី​ទាហាន​អាម៉េរិក ៩.០០០ នាក់​បន្ថែមទៀត ដែល​ឈរជើង​ស្រាប់​នៅ​អឺរ៉ុប និង កងទ័ព​អឺរ៉ុប​ចំនួន ៨.០០០ នាក់​ផងដែរ​។​

​យោធា​អាម៉េរិក​និយាយថា សមយុទ្ធ​នេះ “​សបញ្ជាក់​ថា ការប្តេជ្ញាចិត្ត​របស់​អា​ម៉េ​រិ​ក​ចំពោះ​អង្គការ​ណា​តូ​និង​ការការពារ​ទ្វីបអឺរ៉ុប គឺ​នៅតែ​រឹងមាំ​ដូច​ដែកថែប​”៕ ដោយ៖ កញ្ញាដាលីស

ទាហាន​អាម៉េរិក​២​ម៉ឺន​នាក់​នឹងចូលរួម​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២០