កងទ័ព​ឥណ្ឌា និង កងទ័ព​ចិន ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​

1314
ចែករម្លែក
  • 705
    Shares

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែសីហា​ថា កងទ័ព​ឥណ្ឌា និង កងទ័ព​ចិន បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​នៅ​ភ្នំ​ហេមពាន្ត ដែល​រឹតតែ​នាំឱ្យមាន​ភាព​តានតឹង​ខ្លាំង​ឡើង​ថែមទៀត​ក្នុងអំឡុងពេល​មាន​ភាពទាល់ច្រក​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ រវាង​កងទ័ព​ទាំង​២​។​

​មន្ត្រី​កងទ័ព​ឥណ្ឌា​ម្នាក់ បាន​និយាយថា កងទ័ព​ចិន​បាន​ចោល​ដុំថ្ម​ជាច្រើន​ទៅលើ​ទា​ហា​ឥណ្ឌា នៅ​ជិត​បឹង​ផាន​កុង (Pangong Lake) នៅ​តំបន់ភ្នំ​ឡា​ដាក់ (Ladakh) កាលពី​ថ្ងៃ​អង្គារ ។​

​មន្ត្រី​យោធា​ឥណ្ឌា​នេះ បាន​និយាយថា ទាហាន​ចិន​បាន​ព្យាយាម​ចូលក្នុង​ទឹកដី​ឥណ្ឌា​នោះ​ចំនួន​២​លើក ប៉ុន្តែ ត្រូវបាន​រុញច្រាន​ទៅវិញ​។​

​មន្ត្រី​ដដែល​នេះ ដែល​និយាយ​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​និយាយប្រាប់​ទី​ភ្នា​ក់​សារព័ត៌​មានបារាំង​ថា ” មាន​ឧបទ្ទវហេតុ​តិចតួច ។ មានការ​ចោល​ដុំថ្ម​មួយចំនួន​ពី​ភាគី​ចិន ប៉ុន្តែ ស្ថានភាព បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន​ភ្លាមៗ​”​។​

​មន្ត្រី​កងទ័ព​ឥណ្ឌា​នេះ បាន​បន្ថែមថា ការប្រឈមមុខ​ដាក់គ្នា​មួយរយៈ​ពេល​ខ្លី​នេះ ត្រូវបាន​ដោះស្រាយ​បន្ទាប់ពី​ភាគី​ឥណ្ឌា​និង​ភាគី​ចិន បាន​វិលត្រឡប់​ចូល​ទីតាំង​ខ្លួន​រៀងៗ​ខ្លួន​វិញ​។​

​ប៉ូលិស​នៅ​រដ្ឋ​ចាំ​មូ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា និង នៅ​តំបន់​កា​ស្មៀ​រ ជាទី​ដែល​តំបន់ភ្នំ​ឡា​ដាក់​ស្ថិតនៅ​នោះ បាន​និយាយថា ការប៉ះទង្គិច​គ្នា​កើតឡើង​ជាធម្មតា​នៅតាម​បណ្តោយ​ព្រំដែន ដែល​ហៅថា “​បន្ទាត់​ព្រំដែន​គ្រប់គ្រង​ពិតប្រាកដ (LAC)” នេះ​។​

​កាលពី​ខែមិថុនា បញ្ហា​ព្រំដែន បានកើត​ឡើង នៅពេលដែល កងទ័ព​ចិន បានចាប់ផ្តើម​ពង្រីក​ផ្លូវ​មួយ​កាត់​តំបន់​ដូ​ក្លាំ ឬ ហៅថា តំបន់​ទង់​ឡាង (Donglang) ជា​ភាសា​ចិន ។ តំបន់​នេះ ត្រូវបាន​ឈ្លោះ​ដណ្តើម​គ្នា​រវាង​ចិន​និង​ប្រទេស​ប៊ូ​តង់​។ ឥណ្ឌា ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ប្រទេស​ប៊ូ​តង់​បាន​បញ្ជូន​កងទ័ព​ទៅ​ឃាត់ឃាំង​គម្រោង​កសាង​ផ្លូវ​នោះ ដោយ​បណ្តាលឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចោទប្រកាន់​ឥណ្ឌា​ថា​បាន​ចូលក្នុង​ទឹកដី​របស់ខ្លួន​នៅពេលនោះ​៕ ដោយ៖ សុខា

ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​នេះ កើតឡើង​បន្ទាប់ពី​មាន​ជម្លោះ​រវាង​ភាគី​ទាំង​២​នេះ អំពី​តំបន់ភ្នំ​ហេមពាន្ត យុទ្ធសាស្ត្រ​នេះ