កងទ័ព​ឥណ្ឌូនេស៊ី​កើន​ឡើង​នៅ​តាម​ផ្លូវ​នៅ​ក្រុង​ហ្សា​កាតា​បន្ទាប់ពី​កុបកម្ម​ក្រោយ​ការបោះឆ្នោត​

546
ចែករម្លែក

ទាហាន​ឥណ្ឌូនេស៊ី​ជិត​៦០.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ​នានា​ក្នុង​រដ្ឋធានី​ហ្សា​កាតា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ខែ​ឧសភា នៅពេល​កាលកំណត់​សំរាប់​គូប្រជែង​ប្រ​​ធានា​ធិបតី​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ជុំវិញ​ការអះអាង​ថា មានការ​ក្លែងបន្លំ​សន្លឹកឆ្នោត​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​មុន​នេះ​កាន់តែ​ខិត​មក​ជិត​។​

​យ៉ាងហោច​ណាស់​មនុស្ស​៦​នាក់​ត្រូវបាន​សម្លាប់​បន្ទាប់ពី​កុបកម្ម​អស់​២​យប់​នៅ​ពេល​ប៉ូលិស​បាន​ប៉ះទង្គិច​ជាមួយ​ក្រុមអ្នកតវ៉ា​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​ជាប់ឆ្នោត​ជា​ប្រធានា​​ធិបតី​ឡើង​វិញ​របស់​លោក ចូកូ វី​ដូ​ដូ​។​

​អំពើហិង្សា​នេះ បាន​រាលដាល​កាន់តែ​អាក្រក់ ដោយសារ​ការអះអាង​ពី​លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ ដែល​ជា​គូ​ប្រជែង​របស់ លោក ចូកូ វី​ដូ​ដូ ថា ការបោះ​​ឆ្នោត​កាលពី​ថ្ងៃទី​១៧​ខែ​មេសា គឺជា​ការបោះឆ្នោត​ក្លែងបន្លំ​។​

​កាលពី​ថ្ងៃ​អង្គារ គណៈកម្មាធិការ​បោះឆ្នោត​ឥណ្ឌូនេស៊ី​បានប្រកាសថា លោក ចូកូ វី​ដូ​ដូ បាន​ទទួល​ជ័យជម្នះ​លើ លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ ដែល​មាន​ពេល​ដល់​ព្រឹក​ថ្ងៃ​សុក្រ​ដើម្បី​​ដាក់​បណ្តឹងតវ៉ា​ជា​ផ្លូវការ​នៅ​តុលាការ​រដ្ឋធម្មនុញ្ញ​៕​ប្រែ​សម្រួល​៖​សុខា​

ទាហាន​ឥណ្ឌូនេស៊ី​ជិត​៦០.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​បន្ទាប់​ពី​កុបកម្ម​២​យប់​នៅ​រដ្ឋធានី​ហ្សា​កាតា​

#