កងពលតូច​ថ្មើរជើង​លេខ​៥១ សរុប​ការងារ​យោធា សន្តិសុខ និង​សរសើរ​ការបោះឆ្នោត​

736
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កងពលតូច​ថ្មើរជើង​លេខ​៥១ បន្ទាយ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ប្រចាំខែ​កក្កដា និង​ដាក់​ទិសដៅ​អនុវត្តន៍​បន្ត​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង យោធភូមិភាគ​ទី​៥ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥១ ដែល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​៣១​ខែកក្កដា​នោះ បាន​វាយតម្លៃថា មាន​ភាព​វិជ្ជមាន វឌ្ឍនភាព​លើ​ការងារ​យោធា សន្តិសុខ​កាលពី​ខែកក្កដា​ទើប​ដាច់​ខែ​នេះ ហើយ​សង្ឃឹមថា ខែសីហា​ដែល​ទើប​មកដល់​នេះ នឹង​ល្អ​បន្តទៀត​។​

​កិច្ចប្រជុំ​ក៏​ព្រមទាំង​បាន​បំពាក់​ឋានន្តរសក្តិ លិខិត​សរសើរ ជូន​នាយទាហាន ដែលមាន​ស្នាដៃ​ល្អ តាម​បណ្តា អង្គភាព​ចំណុះ កងពលតូច​ថ្មើរជើង​លេខ​៥១​។

​ក្នុងឱកាស​នោះ​ឧ​ត្ត​ម​សេនីយ៍ សេង ធា​រិ​ន ក៏បាន​ថ្លែងអំណរគុណ ដល់​នាយ​-​ពលទាហាន និង​ក្រុមគ្រួសារ​ទាំងអស់ ដែល​បាន​ចូលរួម​ទៅ​បោះឆ្នោត​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ ដែលជា​មោទនភាព​សំរាប់​ជាតិខ្មែរ ជា​គំរូ​សំរាប់​ប្រទេស​មួយចំនួន​យកទៅ​អនុវត្តន៍​៕ ល​