កងរាជអាវុធហត្ថក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

715
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ជនសង្ស័យសរុបចំនួន៨នាក់ត្រូវបានសមត្ថកិ្ចច កងរាជអាវុធហត្ថក្រុងសៀមរាប ខេត្តសៀមរាបបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ស្ថិតនៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជាក់ថាក្នុងចំណោមជនសង្ស័យទាំង៨នាក់ ដែលត្រូវបានឃាត់ខ្លួនគឺមានស្រីម្នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួនធំទៀតផង។សមត្ថកិច្ចក៏បានបានបញ្ជាក់ឈ្មោះនិងអត្តសញ្ញាណរបស់ជនសង្ស័យទាំង៨នាក់ឡើយ។

ចំណែកវត្ថុតាងដែលបានដកហូតរួមមាន ម្សៅក្រាមពណ៌សម៉ាទឹកកក​ចំនួន​២០កញ្ចប់ស្មើ៦៦,៥១ក្រាម ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២, ទូរស័ព្ទដៃ​ចំនួន៧គ្រឿង។

ជនសង្ស័យទាំង៨នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិ្ចចកងរាជអាវុធហត្ថក្រុងសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវ ច្បាប់៕B/