កងរាជអាវុធហត្ថ​កាន់បិណ្ឌ​វេន​៣​នៅ​វត្ត​២​ក្នុង​ខេត្តបន្ទាយមានជ័យ​

1685
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​មូលមតិ​គ្នា​ជា​ឯក​ច្ឆ័​ន​ធ្វើបុណ្យ​កាន់បិណ្ឌ​វេន​ទី​៣​នៅ​វត្ត​សមាធិ​ផល​ស្ថិតនៅ​ភូមិ​៤​និង​វេន​ទី​៤​នៅ​វត្ត​ចម​សុទ្ធាវាស​នៅ​ភូមិ​១​ក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

​វេន​ទី​៣​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​វត្ត​សមាធិ​ផល​អហ​ប្រមូលបាន​បច្ច័យ​បាន​ចំនួន​៧.៣៨៥.០០០​រៀលរៀល​និង​២០​ដុល្លារ​និង​១.០០០​បាត​ថៃ​។​និង​វេន​ទី​៤​នៅ​វត្ត​ស្វាយ​ចាស់​ឬ​ចម​សទ្ធា​វាស​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា ប្រមូល​បច្ច័យ​បាន​ចំនួន​៨.០០០.០០០​រៀល ។​បច្ច័យ​គឺ​យកទៅ​កសាង​វត្ត​បន្ត​, ប្រគេន​ព្រះសង្ឃ​និង​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​អ្នកមានគុណ​និង​ញាតិ​កា​៧​សន្តាន​ក្នង​សង្សា​វដ្ត​ជាដើម​។​

​លោក​ឧ​ត្ត​ម​សេនី​យ៌ ត្រី​បោ​ន​បិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ មេបញ្ជាការរង នាយ និង នាយរង កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទាំងអស់ ។ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត យក​នូវ​បច្ច័យ​ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគ​វេរ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​នូវ​ផល្លា​រអា​និ​សង្ឃ​ជូន​ទៅដល់​វិញ្ញាណ​ន​ក្ខ​ន្ធ​អ្នក​បែក​កាយ​ទៅ​បរលោក​ដូចខាងលើ ព្រមទាំង​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​អាយុជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ ៕S/

​កងរាជអាវុធហត្ថ​កាន់បិណ្ឌ​វេន​៣​នៅ​វត្ត​២​ក្នុង​ខេត្តបន្ទាយមានជ័យ​