កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៩​នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​អំពើរ​លួច​

998
ចែករម្លែក

ដោយ​៖ គូលែន / សៀមរាប​៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី អំពើ​លួច​នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​សាលាកន្សែង និង​មានការ​ចូលរួម​ពី​លោក ជួន សុខ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប រួមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួនទៀត​។ ហេតុការណ៍​បង្ក្រាប​ករ​ណី​អំពើ​លួច​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣២​នាទី ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កង​អាវុធហត្ថ​ខេត្តសៀមរាប បាន​និយាយថា ក្នុងករណី​ចុះបង្ក្រាប​អំពើរ​លួច​នេះ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុងនោះ​មាន​ប្រុស​ចំនួន​៤​នាក់ និង​ស្រី​ចំនួន​៥​នាក់​។​

​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៩​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន គឺមាន​ទី​១ ឈ្មោះ យាន ឆា​ដែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ល​ក់​ស្រា​នៅ​ហាង​សែនសប្បាយ​៥ រស់នៅ​ផ្ទះជួល​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​២ ឈ្មោះ រឿប សឹង​ហាក់ ភេទ​ប្រុស អាយ​១៦​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​លើក​ស្រា​អោយគេ រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៣ ឈ្មោះ ជុំ ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​នៅ​សែនសប្បាយ​៩ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៤ ឈ្មោះ បេង ច័ន្ទ​រស្មី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ផ្ទះជួល​ភូមិក​ន្ទ្រ​ក សង្កាត់​ស្រ​ង៉ែ ក្រុ​សៀមរាប ខេត្តសៀមរាប​, ទី​៥ ឈ្មោះ ជាតិ សុ​រី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​នៅ​ហាង​សែនសប្បាយ​៥ រស់នៅ​ផ្ទះជួល​នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​,​ទី​៦ ឈ្មោះ ធូ សេង​លី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​នៅ​សែនសប្បាយ​១១ រស់នៅ​ផ្ទះជួល​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៧ ឈ្មោះ ម៉ន ម៉ក់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ អ្នកលេង​ភ្លេង​តាម​សណ្ឋាគារ រស់នៅ​ផ្ទះជួល ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៨ ឈ្មោះ ជឿន ខួច ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ម​ណ្ឌ​ល​កំសាន្ត​ញ៉ូ​ស្តា នៅ​បន្ទប់​ជួល ភូមិ​ដក​ពោធិ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ខេត្តសៀមរាប​, និង​ទី​៩ ឈ្មោះ ឡាញ់ វិច្ឆិកា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សន្តិសុខ M P S ផ្ទះជួល​ភូមិ​ធ្លុ​ក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

​លោក អ៊ុយ ច​យ បាន​បន្តថា ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន អាវុធ (​ដាវ​ចំនួន​០១​ដើម​ប្រ​វ៉ែ​ង ០.៦៥ ម៉ែត្រ​), ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដែល​ពាក់ព័ន្ធ អំពើ​លួច កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅនេះ (​ដកហូត​បាន​នៅវេលា​ម៉ោង​០៤​និង​២០​នាទី​ទៀបភ្លឺ នៅ​ចំនុច​ផ្ទះជួល​២៤​ម៉ោង ស្ថិត​ភូមិ​ដក​ពោធិ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់ ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​វត្ថុតាង និង​បក្ខពួក​បន្តទៀត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប តាម​នីតិវិធី​ច្បាប់​៕L