កងរាជអាវុធហត្ថ​ចាប់​រថយន្ត​មួយគ្រឿង​លួច​ដឹកឈើ​នៅ​ស្រុក​កំពង់លែង​

298
ចែករម្លែក

ដោយៈ​ឬ​ទ្ធិ​ស័ក្តិ​/​កំពង់ឆ្នាំង​:​រថយន្ត​មួយគ្រឿង​លួច​ដឹកឈើ​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធ​អាវុធហត្ថ​ស្រុក​កំពង់លែង​បាន​ឃាត់​នៅពេលដែល​គេ​ព្យាយាម​ដឹក​ចេញ​។​ករណី​ចាប់​រថយន្ត​ដឹកឈើ​នេះ​ធ្វើឡើង​នៅ​ចំណុច​ល្បាស់​ផ្ចឹក​ស្ថិត​ក្នុងភូមិ​ឃុំ​ត្រងិល​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ថ្ងៃទី​១៩​សីហា​២០១៩​។

​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់​រថយន្ត​ដឹកឈើ​ប្រភេទ​ឈើ​ធ្នង់​អត់​ច្បាប់​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​ភ្នំពេញ​2x.7052​បើកបរ​ដោយ​ឈ្មោះ​សោម​ម៉ុក​សេង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ដំណាក់​ឃុំ​ចុង​ដូង​ស្រុក​បារាយ​ខេត្តកំពង់ធំ​។

​ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស​ម្នាក់​រថយន្ត​១​គឿង​ឈើ​ធ្នង់​ចំនួន​៤​ដុំ​និង​២​សន្លឹក​ស្មើរ​នឹង​០;៥៦៤​ម៉ែត្រគូប​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​ចាត់ការ​តាម​នីតិវិធី​៕S/​

#