កងរាជអាវុធហត្ថ កោះកុង បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៤​នាក់

211
ចែករម្លែក
  • 1
    Share

​ដោយ​:​សុ​ផានី​តា​/​កោះកុង​៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកោះកុង សហការ​ជាមួយ​នគរបាល​ក្រុង​ខេមរភូមិន្ទ​បង្ក្រាបបាន និង​ដក​វត្ថុតាង​មួយចំនួនទៀត​។​

​លោក​វរសេនីយ៍ត្រី នួន វុត្ថា មេ​បញ្ចា​ការរង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា មន្ត្រី​ការិយាល័យ​បទល្មើស​គ្រឿងញៀន​របស់លោក ចាប់ដៃ​សហការគ្នាជាមួយ​នគរបាល​ក្រុង​ខេមរភូមិន្ទ​ចំនួន ២៣ នាក់ រថយន្ត​៣​គ្រឿង និង​ម៉ូតូ​៥ គ្រឿង ដែល​ចង្អុល​ពី​លោក​មេបញ្ជាការ​អាវុធហត្ថ ខេត្ត និង​សម្របសម្រួល​ដោយ​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង ចុះបង្ក្រាប​ករណី​កំពុង​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​សួនច្បារ​មុខ​សាលាខេត្ត ស្ថិត​ភូមិ ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​។​

​មេ​បញ្ចា​ការរង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​បន្ថែមថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ក្នុងករណី​អំពើ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទី​១-​ឈ្មោះ ម៉ៅ ហេង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ​កម្មករ​ទូ​ក​នេសាទ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។ ២-​ឈ្មោះ បុល ប៊ុន​ឆេង ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​ក្នុងបន្ទុក​គ្រួសារ មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។ ៣-​ឈ្មោះ សាត សីហា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ និង​៤-​ឈ្មោះ ហាក់ ចេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។​

​សម្ភារ​:​វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាប និង​រឹបអូស​បាន រួមមាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៦​កញ្ចប់​ក្នុងនោះ ធំ​៣ តូច​៣​កញ្ចប់​=២៧,៦៦​ក្រាម​។ យ៉ាម៉ា​wy ចំនួន​១​គ្រាប់ ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​លេខ​តួ និង​លេខ​ម៉ា​ស៊ិន​ND125ME8064709 និង​ម៉ាក​ឃ្លី​ក​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ លេខ​តួ និង​ម៉ា​ស៊ិន MLHJF3507H5405880 ទូរស័ព្ទដៃ​ចំនួន​៥​រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង និង​ខ្សែ ក​លោហ​:​ធាតុ​ពណ៌​ទង់ដែង​ចំនួន​១​ខ្សែ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៤ និង​វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ ហើយ​សមត្ថកិច្ច​នឹង​បន្ត​តាមដាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​បន្តទៀត ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​ទូទាំង​មូល តាម​អនុសាសន៍​ក៏ដូចជា គោល នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានដាក់​ចេញ​ឲ្យ​អនុវត្ត​៕B/