កង្កែប​អាំង​ជ្រលក់​ទឹកគ្រឿង​

728
ចែករម្លែក

+ គ្រឿងផ្សំ​
– កង្កែប ៣
– ទឹកត្រី ២-៣ ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មា ២-៣ ស្លាបព្រា​បាយ​
– ស្លឹក​ខ្ទឹម ១​ដើម​ហាន់​តូចៗ​
– ម្ទេស តាម​ចំណូលចិត្ត​ហាន់​តូចៗ​
– ស្ករស បន្តិច​
– អំបិល បន្តិច​
– ប៊ីចេង បន្តិច​

+ វិធី​ចំអិន ៖
– ដំបូង​យក​កង្កែប​ដែល​បានធ្វើ​ស្អាត​រួចហើយ​មក​ដាក់​ប្រឡាក់ អំបិល ប៊ីចេង និង​ស្ករស មួយ​មុខ​បន្តិច រួចហើយ​ទុក​មួយសន្ទុះ​ឲ្យ​ចូល​រស់ជាតិ​។​
– មួយសន្ទុះ​ក្រោយមក​យក​កង្កែប​មក​ដាក់​អាំង​ឲ្យ​ឆ្អិន ឡើង​ក្រហម រួចហើយ​អាចយ​កវា​មក​ញ៉ាំ​ជ្រលក់​ជាមួយ​ទឹកគ្រឿង​បាន​ហើយ​។​

+ ធ្វើ​ទឹកគ្រឿង​៖
– ទឹកត្រី​, ស្ករស​, ប៊ីចេង​, ម្ទេស​, ស្លឹក​ខ្ទឹម​, ទឹកក្រូច​ឆ្មា ដាក់ចូល​ក្នុង​កូនចាន​មួយ​កូរ​វា​ឲ្យ​សព្វ​ជាការ​ស្រេច​៕