កង្វះខាត​អគ្គិសនី​នៅ​ភ្នំពេញ​រាជរដ្ឋាភិបាល​កំពុង​ដោះស្រាយ​យ៉ាង​មមាញឹក​

452
ចែករម្លែក
  • 2
    Shares
បណ្តាញអគ្គិសនី(រូបឯកសាររបស់អគ្គិសនីកម្ពុជា)

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី ២៧ ខែមីនា រសៀល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​មួយចំនួន​ក្នុងការ​ទទួល​ទិញ​ថាមពល​អគ្គិសនី​បន្ថែម​ពី​ប្រទេស​ថៃ​ប្រមាណ ១០០​មេ​ហ្គា​វ៉ា​ត់ ,​ប្រទេស​ឡាវ និង ប្រទេស​វៀតណាម ចន្លោះ​ពី ៥០-១០០​មេ​ហ្គា​វ៉ា​ត់​ដើម្បី​យកមក​ផ្គត់ផ្គង់ ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ពេលនេះ​កំពុងតែ​ខ្វះខាត​ភ្លើង​ប្រើប្រាស់​ប្រមាណ​ជាង​៤០០​មេ​ហ្គា​វ៉ា​ត់​។​នេះ​បើតាម​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​បានបញ្ជាក់​នៅ​ថ្ងៃទី​២៧​ខែមីនា​នេះ​។​
​ផេ​ក​ដដែល​បន្តថា​នៅ​ថ្ងៃស្អែក​ថ្ងៃទី​២៨​មីនា​សម្តេច​តេ​ជោ​មាន​គម្រោង​ជួប​ជាមួយ​គណប្រតិភូ​មកពី​ប្រទេស​តួ​ក​គី ដើម្បី​ចរចារ​ក្នុង​ការនាំ​នាវា​ផ្ទុក​ម៉ា​ស៊ី​ភ្លើង​ដើរ​ដោយ​ប្រេង​ខ្មៅ​ចូល​រម​កាន់​រាជធានី​ភ្នំពេញ ដែល​អាច​ផ្តល់​ថា​ម ពល​អគ្គិសនី​បាន​ប្រមាណ​២០០​មេ​ហ្គា​វ៉ា​ត់​សម្រាប់​ផ្គត់ផ្គង់​ភ្លើង​រយៈពេល​បី​ឆ្នាំ​ទម្រាំ​មាន​អគ្គីសនី​គ្រប​គ្រាន់​ប្រើប្រាស់​ឡើងវិញ​។​

​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅក្នុង​ផេ​កដ​ដែលថា​តាមពិតទៅ​យើង​បាន​កសាង​វា​រី​អគ្គីសនី​មួយចំនួន​ហើយ​។ ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ​មាន​គ្រោះរាំងស្ងួត​ទើប​ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​ផ្តល់​ឲ្យ​ទំនប់​វា​រី​គ្គិ​ស​នី​ទើប​យើង​ជួបប្រទះ​បញ្ហា​នេះ​តែម្តង​។ ទន្ទឹមនឹង​នេះដែរ គឺ​ដោយ​សារ​វិស័យ​សំណង់​របស់​យើង​បាន​កើនឡើង​ប្រមាណ​៧០០​ភាគរយ​បើ​ប្រៀបធៀប​នៅ​ខែ មករា និង​កុម្ភៈ ឆ្នាំ​២០១៨​។​

អគ្កិសនីកម្ពុជា(រូបឯកសារ)

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​មន្ត្រី​នៃ​កម្ពុជា សុំ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់ ប្រសិនបើ​មានការ​ដាច់​ភ្លើង​។ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​អាជីវ​ករលក់​ម៉ាស៊ីនភ្លើង សុំ​កុំ​ដំឡើងថ្លៃ​ខ្ពស់​ពេក ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​ភ្លើង​របស់​ប្រជាពលរដ្ឋ​៕​សរន​