កង​ឆ្មាំ​សមុទ្រ​អាមេរិក​ចាប់​រឹបអូស​គ្រឿងញៀន​៨​តោន​នៅ​ដែនទឹក​អន្តរជាតិ​

327
ចែករម្លែក

​កង​ឆ្មាំ​សមុទ្រ​អាមេរិក​បាន​រើ​ដាក់​គ្រឿងញៀន​ចំនួន​៨​តោន​ដែល​មាន​តម្លៃ​៦២,៥​លាន​ដុល្លារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មេសា​នៅ​ឯ​កំពង់ផែ​មួយ​នៅ​រដ្ឋ​Florida សហរដ្ឋអាមេរិក ​ក្រោយពី​ចាប់​បាន​នៅក្នុង​ដែនទឹក​អន្តរជាតិ​នៅ​ឯនាយ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ម៉ិក​ស៊ិក អាមេរិក​កណ្តាល និង​អាមេរិក​ខាងត្បូង​។​

​គ្រឿងញៀន​ដែល​ចាប់បាន​នេះ គឺ​មាន​កញ្ឆា​ទម្ងន់​ជាង​៦​តោន​តម្លៃ​សរុប​១២,៥​លាន​ដុល្លារ​និង​កូកាអ៊ីន​ទម្ងន់​ជិត​២​តោន តម្លៃ​៥០​លាន​ដុល្លារ​ត្រូវបាន​ដាក់​រក្សាទុក​នៅ​កំពង់ផែ Everglades នៅ ទីក្រុង Fort Lauderdale នៅ​រដ្ឋ​Florida​។​

​កង​ឆ្មាំ​សមុទ្រ​នេះ បាន​និយាយថា គ្រឿងញៀន​ទាំងនេះ ត្រូវបាន​ចាប់​រឹបអូស​នៅពេល​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា​ចំនួន​៥​លើក ដោយ​ចាប់​បាន​ពី​ទូក​ជាច្រើន​គ្រឿង​ដែល​លួច​ដឹក​​គ្រឿងញៀន​៕

កង​ឆ្មាំ​សមុទ្រ​អាមេរិក​បាន​រើ​ដាក់​គ្រឿងញៀន​៨​តោន​ដែល​ចាប់​បាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅឯ​កំពង់ផែ​Everglades នៅ​រដ្ឋ​Florida