កញ្ឆា​ជាង​មួយ​ម៉ឺន​ដើម ត្រូវ​សមត្ថកិច្ច​ចុះ​កាប់​ដុត​ដក​បំផ្លាញចោល នៅ​ជួរ​ភ្នំ​បា​យ៉ង់​កោ​

1092

(​តាកែវ​) ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​២០១៧ គណៈបញ្ជាការ​ឯកភាព​ស្រុក​គិរីវង្ស កម្លាំងប្រដាប់អាវុធ​ទាំង​៣ ប្រភេទ សហការ​ជាមួយ កម្លាំង​នគ​បាល​វរ​ការពារ​ព្រំដែន លេខ​៦០៣ និង​កង​យ​ទ្ធ​ពល​ខេមរៈ​ភូមិ​ន្កា​រពារ​ព្រុំដែន​លេខ​៣០១ បាន​ចុះ​កាប់​ដក​ដុតបំផ្លាញ​កម្ទេចចោល​នូវ​ដំណាំ​កញ្ឆា​ខុសច្បាប់ ស្ថិតនៅ​ជួរ​ភ្នំ​បា​យ៉ង់​កោ ចំណុច​ទឹក​ជ្រៃ ស្ថិតក្នុង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​ខេត្តតាកែវ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​ជំនាញ​បាន​រុក​រកឃើញ និង​ដក​កាប់​ដុតបំផ្លាញ​ចោល ដំណាំ​កញ្ឆា ដែល​ជនខិលខូច លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​៣៤​ទីតាំង ស្មើ​១៣៤១៨​ដើម និង​អាង​ស្តុ​ប​ទឹក ចំនួន​២៩​អាង​។​

​បច្ចុប្បន្ន​ក្រោយ​ការចុះ​កាប់បំផ្លាញ ដំណាំ​កញ្ឆា ដែល​លួចលាក់ ដាំ​ដុះ​នេះ​រួចមក កម្លាំង​ជំនាញ់​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ដំណាំ​ខាងលើ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕L ដោយ​៖ លីន​ណា​