កញ្ញា​កូ​ម័​រ​មាន​និស្ស័យ​នឹង​ភាសា​ចិន​

378
ចែករម្លែក

កញ្ញា រ៉ា​យី​សា មាន​អាយុ ១៧ឆ្នាំ​ហើយ ។ រ៉ា​យី​សា​មកពី​ប្រទេស​កូ​ម័​រ ដែលជា​ប្រទេស លើ​កោះ មួយ​នៅ​មហាសមុទ្រ​ឥណ្ឌា ។ នៅ​ឆ្នាំ ២០១៦ គ្រូពេទ្យ​ចិន ដែល​ចូលរួម​គម្រោង​ផ្តល់ជំនួយ​ដល់ ប្រទេស​អាហ្វ្រិក បាន​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ឱ្យ​ជីដូន​របស់​រ៉ា​យី​សា ។ តាំងពី​ពេលនោះ​មក​រ៉ា​យី​សា ក៏​ចាប់ផ្តើម​មាន​ចំណាប់អារម្មណ៍​ចំពោះ​ប្រទេស​ចិន ។ រ៉ា​យី​សាបាន​ចុះឈ្មោះ​ទៅ​រៀន​ភាសា ចិន​នៅ​វិទ្យាស្ថាន​ខុង​ជឺ​ក្នុងប្រទេស​កុ​ម័​រ ។ ក្រោយពី​ខិតខំ​រៀន​ភាសា​ចិន​បាន ៤ ឆ្នាំ​រ៉ា​យី​សា បាន​ចូលរួម និង​ដណ្តើមបាន​ជើងឯក​ក្នុង​ការប្រកួត​“​ស្ពាន​ភាសា​ចិន​”​លើក​ទី ១២ នៅ​ប្រទេស​កុ​ម័​រ ដែល​រៀបចំ​នៅ​ខែមេសា​ឆ្នាំនេះ ។ ប៉ុន្មាន​ថ្ងៃមុន​រ៉ា​យី​សាបាន​ធ្វើដំណើរ​មកដល់ ប្រទេស​ចិន ដើម្បី​ចូលរួម​ការប្រកួត​បន្ត​នៅ​ក្រុង​ជឹ​ង​ចូ​វ​នៃ​ខេត្ត​ហ៊ឺ​ណាន​ប្រទេស​ចិន ។ នេះ​ជា លើក​ទី ១ ដែល​រ៉ា​យី​សា​មកដល់​ប្រទេស​ចិន ។ ក្រៅពី​ចូលរួម​ការប្រកួត​រ៉ា​យី​សា​ក៏បាន​ចូលរួមកម្មវិធី សិក្សា និង​ទស្សនា​ច្រើន ដែល​រៀបចំ​ដោយ​ភាគី​ចិន​ដើម្បី​យល់ដឹង​កាន់តែច្បាស់​អំពី​ប្រទេស​ចិន ៕ ដោយ លី ចា​ណាន (​ស៊ីន​ហួ​ចិន​)

រ៉ា​យី​សា​សាកល្បង​រាំ​នាគ​នៅ​វិទ្យាស្ថាន ស៊ី​អាស ក្រុង​ជឹ​ង​ចូ​វ ។​