កញ្ញា​សាត​ស្រី​ប៉ុច​សរសេរ​សំណេរ​ដោយ​ប្រើ​ជើង​ថ្លែងអំណរគុណ​លោក​ខៀវ​កាញារីទ្ធ

1065
ចែករម្លែក

​ដោយ ៖​ឆាយា​នាថ​/​ភ្នំពេញ ៖​ពិការ ដៃ ទាំង សងខាង តាំងពី កំណើត កញ្ញា សាត ស្រី ប៉ុច បាន សរសេរ សំណេរ មួយ ដោយ​ប្រើ​ជើង ថ្លែង អំណរគុណ ដល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ដែល បាន ផ្តល់ ថវិកា ក៏ដូចជា សម្ភារៈ សិក្សា មួយ ចំនួន ផងដែរ ។

​កញ្ញា សាត ស្រី ប៉ុច បញ្ជាក់ ថា “​នាង​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​និង​រំភើប​ឥតឧបមា ដោយបាន លោក​អ៊ុ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​លោកជំទាវ បាន​ពាំ​នាំយក​ថវិកា​មក​ឲ្យ​រូបនាង​ខ្ញុំ និង​សម្ភារៈ​សិក្សា​មួយចំនួន​ផងដែរ​”​។
​កញ្ញា​ពិការ​ដៃ​ទាំងសងខាង​រូបនេះ​បន្តថា​”​នាង​ខ្ញុំ​សូម​ឲ្យ​វត្ថុ​ស័​ក្ត​សិទ្ធ​គ្រប់​ទិស​តាម​ថែរក្សា​ឲ្យ​លោក​ទាំងពីរ ជួបតែ​សេចក្តីសុខ សុខភាព​រឹងមាំ ជោគជ័យ​គ្រប់​កិច្ចការងារ​”​។

​សូម បញ្ជាក់ ថា កញ្ញា សាត ស្រី​ប៉ុច ពិការ​ដៃ​ទាំងសងខាង​ពី​កំណើត ។ ប៉ុន្តែ ភាព​ពិការ​នេះ មិនបាន​បង្អាក់ដំណើរ​ជីវិត​របស់​កញ្ញា​ឡើយ ដោយបាន​តស៊ូ​រៀន​ដល់​ថ្នាក់​ទី​១២​ហើយ ដោយ​បច្ចុប្បន្ន​កញ្ញា​កំពុង​រៀន​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។​

​ក្រៅពី​ប្រឹង​ប្រឹងរៀន​សូត្រ កញ្ញា សាត ស្រី ប៉ុច បាន​ផ្សាយ​លក់​ផលិតផល​តាម Facebook រកប្រាក់​ចំណូល​ទ្រទ្រង់​ជីវិត​ថែម​ទៀតផង ៕S/​