កញ្ញា​ស្បែក​ខ្មៅ ជាប់​ជា​បវរកញ្ញា​ពិភពលោក​

386
ចែករម្លែក

​តូ​នី​-​អាន់ ស៊ី​ង មក​ពី​ចា​ម៉ៃ​កា ជាប់​ជា​បវរកញ្ញា​ពិភពលោក​ឆ្នាំនេះ ក្នុង​ពិធី​ដ៏​អ៊ឹកធឹក​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​ធ្នូ​។​

​បេ​ក្ខ​នារី​មកពី​១១១​ប្រទេស​រួមមាន ស្កត់​លែន បា​បា​ដូស កម្ពុជា ទ្រី​នី​ដា​ត​និង​តូ​បា​ហ្គោ បានបង្ហាញ​សម្លៀក​បំពាក់​ប្រពី​ណៃ​ដ៏​ស្រស់​ស្អាត​របស់គេ​រៀងខ្លួន​នៅក្នុង​ការប្រឡង​​បវរកញ្ញា​ពិភពលោក​លើក​ទី​៦៩​នេះ​។​

​យោង​តាម​គេហទំព័រ បវរកញ្ញា​ពិភពលោក​(Miss World) បេ​ក្ខ​នារី​បាន​ប្រឡូក​ក្នុង​ព្រឹត្តិការណ៍​ជា​ច្រើន​ក្នុង​ពិធី​រយៈពេល​៣​សប្តាហ៍​មក​នេះ ដើម្បី​ទទួលបាន​តំណែង​មួយ​ក្នុង​​ចំណោម​បេ​ក្ខ​នារី​៣០​នាក់​លើ​គេ​។​វា​រួម​មាន ការប្រឡង​អំពី​សារព័ត៌មាន​ចំរុះ​មុខ កីឡា និង​ការបង្ហាញ​ទេពកោសល្យ ។​

​ជ័យលាភី​ឆ្នាំនេះ​នាង តូ​នី​-​អាន់ ស៊ី​ង ត្រូវ​បំពាក់​ម្កុដ​បវរកញ្ញា​ដោយ អ្នកឈ្នះ​ឆ្នាំមុន​នាង វ៉ាណេ​ស​សា ប៉ុង​សេ ដឺ ឡែ​អុង មក​ពី​ម៉ិក​ស៊ិច​៕​ដោយ​៖​វាសនា​

​បវរកញ្ញា​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​ក៏​បាន​បង្ហាញ​សម្លៀកបំពាក់​ប្រពៃណី​នៃ​ប្រទេស​ផង​គេ​ផងដែរ​