កញ្ញា​BarbaraVitorelli,MissGlobal​មក​ទស្សនកិច្ច​ស្វែងយល់​អំពី​ការងារ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី ខេត្តកំពង់ឆ្នាំង​

1095
ចែករម្លែក
  • 51
    Shares

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កញ្ញា BarbaraVitorelli ,Miss Global​ដែលជា​បវរកញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨​នេះ បានមក​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល អភិវឌ្ឍន៍​ស្ត្រី ស្ថិតក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បី​ស្វែងយល់​ពី​ជីវភាព និង មុខរបរ​របស់​ស្ត្រី​នៅ​ទីនោះ​។​ការ​មក​ធ្វើ​ទស្សនកិច្ច​របស់​កញ្ញា Barbara Vitorelli , Miss Global នៅលើ​ទឹកដី​នៃ​ខេត្តកំពង់ឆ្នាំង នាពេលនេះ គឺធ្វើឡើង​តាមរយៈ​លោក​ទៀង ថៃ និង លោកស្រី​វ៉ាន់ លុយ នាយិកា​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេ​រ៉ូ​តិច​។​

​លោកស្រី​ដោក សុទ្ធា ប្រធាន​ក្រុម​ប្រឹក្ស​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្រី្ត​ខេត្តកំពង់ឆ្នាំង បាន​កសាងឡើង​នៅ​ឆ្នាំ​១៩៩៦ ដោយ​ក្រសួង​កិច្ចការនារី និង រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ធ្វើជា​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ស្ត្រី​ក្រីក្រ​នៅក្នុង​សហគមន៍ ។ ដែល​សព្វថ្ងៃ​មាន​ស្ត្រី និង នារី​កំពុង​រៀន​កាត់ដេរ សំអាងការ តម្បាញ​ក្រ​ម៉ា​ជាង​៣០​នាក់​។​

លោកស្រីបាន​មាន​ប្រសា​ន៍​ឱ្យដឹងទៀតថា កន្លងទៅ​មជ្ឈមណ្ឌល​បានធ្វើការ​បណ្តុះបណ្តាល​ស្ត្រី​ជាច្រើន និង បាន​នាំយក​ផលិតផល​របស់​ពួកគាត់​ដែល​ធ្វើ​បានមក​ដាក់តាំង​លក់​នៅក្នុង​មជ្ឈមណ្ឌល​ផងដែរ ។​កញ្ញា Barbara Vitorelli , Miss Global អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​ប្រេ​ស្រ៊ី​ល នាង​បាន​ជាប់​ជា​បវរកញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ។

នាង​បាន​និយាយថា នាង​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង​ពេលមកដល់​ខេត្តកំពង់ឆ្នាំង តាម​ការអញ្ជើញ​របស់​លោក ទៀង ថៃ និង​លោកស្រី​វ៉ាន់ លុយ។នៅក្នុង​ពេលនេះ នាង​មាន​ចំណាប់អារម្មណ៍​ខ្លាំងណាស់​អំពី​បុខ​របរ​របស់​ស្ត្រី ដូចជា​ការធ្វើ​របស់​ប្រើប្រាស់ និង វត្ថុ​អនុស្សាវរីយ៍ ពី​ដីឥដ្ឋ ពី​ឬ​ស្សី និង ពី​អំបោះ​សូត្រ​ជាដើម​។ នាង​ពិតជា​ស្រឡាញ់​របស់​ទាំងអស់នេះ​ខ្លាំងណាស​៕S/

​កញ្ញា​BarbaraVitorelli,MissGlobal​មក​ទស្សនកិច្ច​ស្វែងយល់​អំពី​ការងារ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី ខេត្តកំពង់ឆ្នាំង​

#